刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានរបស់អឺរ៉ុបនិងអាមេរិករិះគន់សុន្ទរកថារបស់លោកត្រាំនៅមហាសន្និបាតអង្គការសហប្រជាជាតិថានិយាយខុសទំនង

2020-09-24 16:11:18 cri

    ថ្ងៃទី​២២ ខែកញ្ញា ​លោកត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​សុន្ទរកថាតាម​ប្រព័ន្ធ​វីដេអូ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៥ ​ដោយ​មួល​បង្កាច់​និង​លាប​ពណ៌​ចំពោះ​ប្រទេស​ចិន​​ផ្នែក​បរិស្ថាន ​ពាណិជ្ជកម្ម​និង​ជំងឺ​កូវីដ​១៩​ជា​ដើម​។​ថ្ងៃដដែល ​ករណី​ស្លាប់​ដោយសារ​ជំងឺកូវីដ​១៩នៅ​អាមេរិក​លើសពី​២សែន​នាក់។

កាសែតThe Guardianរបស់​អង់គ្លេស​បាន​លើក​ឡើង​​ក្នុង​អត្ថបទ​ដែល​ចុះផ្សាយ​បន្ទាប់​ពី​សុន្ទរកថា​របស់​លោក​ត្រាំ ​លោក​ត្រាំ​ចោទប្រកាន់​ប្រទេស​ចិន​ម្តង​ហើយ​ម្តង​ទៀត ​យ៉ាង​ណាមិញ ​​ប្រទេស​ចិន​បាន​ចាត់​ទុក​ការ​ប្រយុទ្ធ​ប្រឆាំង​​ជំងឺ​កូវីដ​១៩​ជា​កាលានុវត្តភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

វេបសាយVox​ជា​វេបសាយ​ព័ត៌មាន​នយោបាយ​អាមេរិក​បាន​ចុះផ្សាយ​ថា​ សុន្ទរកថា​របស់​លោក​ត្រាំ​មិន​សមស្រប​នឹង​បរិយាកាស​ដែល​សមាជិក​​នៃ​អង្គការសហប្រជាជាតិ​បាន​សន្យា​ចំពោះ​​ការ​គាំទ្រ​ពហុភាគីនិយម​ ​ទង្វើរបស់​លោក​ត្រាំ​​ដែល​ចោទ​ប្រកាន់​ប្រទេស​ចិន​បាន​ផ្ទុយ​នឹង​ការ​ព្រមាន​របស់​លោក​Guterres​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​អំពី​ការផ្ទុះ​​សង្គ្រាម​ត្រជាក់​ថ្មី​។​

    លោក​ZhangJun​តំណាង​ប្រទេស​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការសហប្រជាជាតិ​​បាន​ថ្លែងថា​ ​សំឡេង​​រំខាន​របស់​អាមេរិក​ក្នុង​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​មិន​សមស្រប​នឹង​បរិយាកាស​របស់​មហាសន្និបាត។​ពេល​សហគមន៍​អន្តរជាតិ​កំពុង​ខិត​ខំ​ប្រយុទ្ធប្រឆាំង​យ៉ាង​ពេញទំហឹង​ជា​មួយ​​វីរុស​កូវីដ​១៩​ ​អាមេរិក​កំពុង​បែរ​ជា​ផ្សព្វផ្សាយ​វីរុស​នយោបាយ។​ពេល​សហគមន៍​អន្តរជាតិ​កំពុង​ខិត​ខំ​ត្រូវ​​ការ​សាមគ្គី​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ អាមេរិក​បែរ​ជា​ប្រើ​ប្រាស់​វេទិកា​អង្គការសហប្រជាជាតិ​មក បង្ក​ភាព​បដិបក្ខ ​​ធ្វើ​​អបគមន៍និយម​ទៅវិញ៕

ប្រព័ន្ធសារព័ត៌មានរបស់អឺរ៉ុបនិងអាមេរិករិះគន់សុន្ទរកថារបស់លោកត្រាំនៅមហាសន្និបាតអង្គការសហប្រជាជាតិថានិយាយខុសទំនង_fororder_ថថ

ប្រព័ន្ធសារព័ត៌មានរបស់អឺរ៉ុបនិងអាមេរិករិះគន់សុន្ទរកថារបស់លោកត្រាំនៅមហាសន្និបាតអង្គការសហប្រជាជាតិថានិយាយខុសទំនង_fororder_៣

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស