孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yoshihide Sugaនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនជួបពិភាក្សា​តាមទូរស័ព្ទ​ជាមួយលោកត្រាំ​​ប្រធានាធិបតីអាមេរិក

2020-09-21 14:55:06 cri

 នៅយប់ថ្ងៃទី២០ខែកញ្ញា​​​​  លោក Yoshihide Sugaនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុនបានជួបពិភាក្សាតាមទូរស័ព្ទ​ជាមួយលោកត្រាំ​​ប្រធានាធិបតីអាមេរិក​   ភាគីទាំងពីរបានបង្ហាញពីជំហរពង្រឹងទំនាក់ទំនងសម្ពន្ធ័មិត្តរវាងជប៉ុននិងអាមេរិក។

 ​នេះគឺជាកិច្ចជំនួបតាមទូរស័ព្ទ​លើកដំបូងរវាងមេដឹកនាំជប៉ុននិងអាមេរិកចាប់តាំងពីលោក YoshihideSugaចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក។តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានជប៉ុនឱ្យដឹងថា​​​  ក្រៅពីនិយាយអំពីទំនាក់ទំនងសម្ពន័្ធមិត្តរវាងជប៉ុននិងអាមេរិក   ភាគីទាំងពីរក៏បានបង្ហាញពីជំហរធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើបញ្ហាកូរ៉េខាងជើងនិងការទប់ស្កាត់នឹងជំងឺកូវីដ១៩ផងដែរ៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស