李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកា​សុខាភិបាល​សាធារណៈនៃពិព័រណ៍​​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ​ចិនចេញ​សេចក្តី​ប្រកាសពី​«គំនិត​ផ្តួច​ផ្តើម​ក្រុង​ប៉េកាំង​»ដោយអំពាវ​នាវ​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងការ​គំរាម​កំហែង​ពី​ជំងឺ​រាតត្បាល​លើ​ពិភពលោក​

2020-09-07 15:27:15 cri

ថ្ងៃ​ទី​៦​ខែ​កញ្ញា​ គណៈកម្មការសុខាភិបាល​ក្រុង​ប៉េកាំងបានសហការ​ជាមួយ​និង​អង្គការ​ជាច្រើន​ដូចជាការិយាល័យ​តំណាង​អង្គការ​សុខភាព​ពិភពលោកប្រចាំនៅ​ប្រទេសចិនជាដើមដើម្បី​រួម​គ្នាចេញ​សេចក្តី​ប្រកាសពី«គំនិត​ផ្តួច​ផ្តើម​ក្រុង​ប៉េកាំង​»ក្នុង​វេទិកា​សុខាភិបាល​សាធារណៈនៃ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ​ចិន​ឆ្នាំ​២០២០​ ដោយ​អំពាវ​នាវ​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងការ​គំរាម​កំហែង​​ពី​ជំងឺរាតត្បាល​លើ​ពិភពលោក​។

គំនិត​ផ្តួច​ផ្តើម​បាន​បង្ហាញ​ថា​ បណ្តា​ភាគី​នានា​គួរប្រកាន់​ខ្ជាប់​នូវស្មារតីនៃ​​ការ​បើក​ទូលាយ​និង​បរិយាប័ន្ន ការ​រៀន​សូត្រ​ពីគ្នា​ទៅវិញ​ទៅមក​ ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ​-ឈ្នះ​ សមភាព​និង​តម្លាភាព​ និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បីប្រមូល​ផ្តុំពុទ្ធិផ្នែកទប់​ស្កាត់​ជំងឺ​ឆ្លង​របស់ពិភពលោក​ រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការគំរាម​កំហែង​ពី​ជំងឺ​រាតត្បាល​លើ​ពិភពលោក​ បង្កើន​កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល​នៅ​ក្នុងក្រប​ខណ្ឌ​ពិភពលោក​​ ជំរុញ​សន្តិសុខ​សុខាភិបាល​សាធារណៈនៃពិភពលោក​ទាំង​មូល​។

វេទិកា​សុខាភិបាល​សាធារណៈនៃពិព័រណ៍​​ពាណិជ្ជកម្ម​សេវាកម្ម​អន្តរជាតិ​ចិនចេញ​សេចក្តី​ប្រកាសពី​«គំនិត​ផ្តួច​ផ្តើម​ក្រុង​ប៉េកាំង​»ដោយអំពាវ​នាវ​ឱ្យ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹងការ​គំរាម​កំហែង​ពី​ជំងឺ​រាតត្បាល​លើ​ពិភពលោក​_fororder_1

 

អ្នកបកប្រែ:李展精
ប្លុកពិសេស