孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយី​ថ្លែងថា ​ចិននិង​សហរដ្ឋអាមេ​រិកគួរតែ​ជំរុញ​ទំនាក់ទំនង​នៃប្រទេស​ទាំងពីរ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តែមិនមែន​​ផ្តាច់ចេញ​ពីគ្នា​នោះទេ​​

2020-08-06 15:08:16 cri

    កាលពី​ថ្ងៃទី៥ខែសីហា​ លោកវ៉ាងយី ​សមាជិក​ក្រុមប្រឹក្សាកិច្ចការ​រដ្ឋ​និងជា​រដ្ឋមន្ត្រី​ការបរទេសចិន​បានថ្លែងនៅពេល​ផ្តល់បទសម្ភាសន៍​ពិសេសថា ​ក្នុងឋានៈជា​​អង្គភាព​សេដ្ឋកិច្ច​​​ធំបំផុត​ទាំងពីរលើ​ពិភពលោក ​ចិននិង​សហរដ្ឋអាមេរិក​​គួរតែប្រកាន់ខ្ជាប់​សមភាព​និង​ការផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​ ពោលគឺខិតខំ​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តែមិនមែន​ការផ្តាច់​ចេញពីគ្នា​នោះទេ ​នេះជា​ការបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ចំពោះ​ពិភពលោក ។

    លោកវ៉ាងយី​ថ្លែងបន្តថា​ ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់ចិនគឺ​ដោយមកពី​កិច្ចសហប្រតិបត្តិការ​និង​បើកទូលាយ​ជាមួយ​ប្រទេសនានា​លើពិភពលោក​ដែលរួមមាន​ទាំង​សហរដ្ឋអាមេរិក​ផង​ ព្រមពេល​ជាមួយគ្នានេះ ​ការរីកចម្រើន​ឥតឈប់ឈរ​របស់ចិនក៏បាន​បញ្ចូល​កម្លាំង​ចលករសម្រាប់​កំណើន​ជានិរន្តរភាព​និង​សក្តានុពល​ទីផ្សារ​ដ៏ធំ​ធេង​ដល់​សហរដ្ឋអាមេរិក​ជាដើម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស