郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកFauci៖មូលហេតុនៃការបន្តរីករាលដាលនៃជំងឺកូវីដ១៩គឺដោយមកពីការមិនឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងប្រទេសអាមេរិក

2020-08-06 14:33:00 cri

  ថ្ងៃទី​៥​ខែ​សីហា តាម​ម៉ោង​ក្នុង​តំបន់ លោកFauciអ្នក​ជំនាញខាង​ជំងឺឆ្លង​នៃ​ប្រទេស​អាមេរិក​បាន​ព្រមាន​ថា ប្រសិន​បើ​រដ្ឋនានា​នៃ​ប្រទេស​អាមេរិក​គ្មាន​ការ​ឆ្លើយ​តប​ដ៏​ឯកភាព​គ្នា​ចំពោះ​ជំងឺកូវីដ១៩ទេ នោះ អាមេរិក​នឹង​មាន​សភាព​រាល​ដាល​នៃ​ជំងឺឆ្លង​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ៗ។

      លោកFauciបាន​សម្គាល់​ឃើញ​ថា អាមេរិក​តែង​តែឱ្យ​រដ្ឋបាល​តំបន់​សម្រេច​គោល​នយោបាយ​ដោយ​ខ្លួនឯង ប៉ុន្តែ ការ​ឆ្លើយ​តបនឹង​ជំងឺ​កូវីដ​១៩​នៃ​រដ្ឋ​នីមួយ​ៗនិង​ទីក្រុង​នីមួយ​មាន​ភាព​ខុស​គ្នា​ដាច់​ឆ្ងាយ​ ដូច្នេះ ការ​ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​របស់​ប្រទេស​ជាតិ​មិន​អាច​ទទួល​បាន​ការ​ឯកភាព​គ្នា​គឺ​ជា​មូលហេតុ​ដ៏​ពិត​ប្រាកដនៃ​ភាព​បរាជ័យ។

      លោកFauciបាន​ពន្យល់​ថា បើ​បៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត ករណី​ឆ្លង​ថ្មី​ជា​រៀង​រាល់​ថ្ងៃ​របស់​អាមេរិក​មិន​ដែល​ធ្លាក់​ដល់​កម្រិត​ទាប​ដែល​អាច​ស្តារ​ផលិតកម្ម​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ រដ្ឋ​មួយ​ចំនួន​បាន​ស្តារ​ផលិតកម្ម​ឡើង​វិញ​ជា​បន្ត​បន្ទាប់​តាម​ស្តង់ដារ​មិន​ដូច​គ្នា ៕

លោកFauci៖មូលហេតុនៃការបន្តរីករាលដាលនៃជំងឺកូវីដ១៩គឺដោយមកពីការមិនឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៅទូទាំងប្រទេសអាមេរិក_fororder_1

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស