孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​សម្តែង​អាកប្បកិរិយា​វិជ្ជមានចំពោះ​ប្រទេសចិន​ ក្រសួង​ការបរទេសចិន​ថ្លែងថា ​នេះជា​ការបង្ហាញពី​គោលបំណង​រួមរបស់​ប្រទេស​ក្នុងតំបន់​ដែល​ខិតខំ​ស្វែងរក​សន្តិភាពនិង​ជំរុញ​ការអភិវឌ្ឍ​

2020-08-06 15:13:43 cri

    កាលពី​ថ្ងៃទី៥ខែសីហា ​លោក​ Wang ​Wenbin ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បានឆ្លើយតប​​ចំពោះ​ការដែលរដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​សម្តែង​អាកប្បកិរិយា​វិជ្ជមាន​ចំពោះ​ប្រទេសចិន ​។ លោកបាន​ថ្លែងថា​ ការសម្តែង​អាកប្បកិរិយា​វិជ្ជមាន​របស់​ភាគី​ហ្វីលីពីន​គឺបាន​បង្ហាញឱ្យ​ឃើញម្តង​ទៀតនូវ​គោលនយោបាយ​ការទូត​ដ៏ឯករាជ្យ​របស់​ហ្វីលីពីន​​ ​ហើយក៏បាន​បង្ហាញពី​គោលបំណងរួម​របស់ប្រទេស​ក្នុងតំបន់​ដែល​ខិតខំ​ស្វែងរក​សន្តិភាពនិង​ជំរុញ​ការអភិវឌ្ឍ​ផងដែរ ។

    តាមការផ្សាយ​ដំណឹង​ឱ្យដឹងថា ​ពេលថ្មីៗ​កន្លងទៅនេះ​ លោក ​Delfin ​Lorenzana ​រដ្ឋមន្ត្រី​ការពារជាតិ​ហ្វីលីពីន​បានថ្លែងថា​ តាម​បទបញ្ជារបស់​លោក ​Rodrigo ​Duterte ​ប្រធានាធិបតី​ហ្វីលីពីន ​ប្រទេសហ្វីលីពីន​នឹងមិនចូលរួម​​សមយុទ្ធយោធា​ដែលប្រទេស​ដទៃទៀត​រៀបចំធ្វើ​នៅសមុទ្រចិន​ខាងត្បូង​នោះទេ ​ដើម្បីចៀសវាង​បង្កើន​ភាពតានតឹង​នៅសមុទ្រចិន​ខាងត្បូង ។

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស