郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ចិនស្វាគមន៍ជានិច្ចចំពោះសហគ្រាសនៃបណ្តាប្រទេសនានា ក្នុងនោះក៏បូករួមទាំងប្រទេសអឺរ៉ុបផងដែរមកវិនិយោគនិងធ្វើអាជីវកម្មនៅប្រទេសចិន

2020-08-06 15:13:24 cri

 ថ្ងៃទី ៥ ខែ​សីហា លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសចិន​បាន​ថ្លែង​ក្នុង​សនិ្នសីទ​សារព័ត៌មាន​ជា​ប្រចាំ​​ថា ប្រទេ​សចិន​ស្វាគមន៍​ជា​និច្ច​​ចំពោះសហគ្រា​សនៃ​​បណ្តា​ប្រទេស​នានា​ ក្នុ​ងនោះ​ក៏​បូក​រួម​ទាំង​ប្រទេស​អឺរ៉ុ​ប​ផង​ដែរមក​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ចិន ព្រម​និង​ប្រកាន់​ខ្ជាប់​មិន​ងាករេនូវ​ការ​​​ធ្វើ​​ឱ្យ​កំណែទម្រង់​មាន​ភាព​កាន់​តែស៊ី​ជម្រៅ​ និង​បើក​ចំហ​កាន់​តែ​ធំទូលាយ ក្នុ​ងន័យ​ផ្តល់​ឱកាស​កិច្ច​សហប្រតិបតិ្តការកាន់​តែ​ច្រើន​សម្រាប់​សហគ្រាស​នៃ​បណ្តា​ប្រទេស​នានាធ្វើ​ការ​អភិវឌ្ឍ ​ ក៏​ដូច​ជា​បង្កើត​អត្ថប្រយោជន៍​​អភិវឌ្ឍ​កាន់​តែច្រើននៅ​ប្រទេស​ចិន​ផង​ដែរ ។

      គួរ​បញ្ជាក់​ថា នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Joerg Wuttke ប្រធាន​សភាពាណិជ្ជកម្ម​ចិន​និង​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ពិត​មែន​តែ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​បាន​ប៉ះពាល់​ដល់​សហគ្រាស​នៃ​សហភាព​អឺរ៉ុប​ដែលទៅ​ធ្វើ​អាជីវកម្ម​នៅ​ចិន​ក្តី ប៉ុន្តែ​សហគ្រាស​អឺរ៉ុប​នៅ​តែពោរពេញ​ទៅ​ដោយ​ជំនឿ​ចិត្តចំពោះ​​ការ​អភិវឌ្ឍ​នៅប្រទេស​ចិន​ដដែល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស