魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុក្រុមការងារវេជ្ជសាស្ត្រចិនរក្សាសន្តិភាពនៅប្រទេសលីបង់នឹងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តដល់ក្រុងបេរូត

2020-08-06 15:33:43 cri

    បន្ទាប់ពី​ការ​កើតមាន​ករណី​ផ្ទុះ​នៅ​តំបន់​កំពង់ផែ​នៃ​ក្រុង​បេរូត ​រដ្ឋធានីលីបង់ ​កាលពី​ល្ងាចថ្ងៃទី ​៤ ​ខែសីហា ​មិនជា​យូរប៉ុន្មាន ​អនុ​ក្រុម​ការងារ​វេជ្ជសាស្ត្រ​ចិន​រក្សា​សន្តិភាព​នៅ​ប្រទេស​លីបង់​លើកទី ​១៨ ​ទទួលបាន​សេចក្តីជូនដំណឹង​ពី​កងកម្លាំង​បណ្តោះ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​ប្រចាំនៅ​លីបង់​ថា ​នឹង​ត្រូវ​ចាត់បញ្ជូន​ធនធាន​វេជ្ជសាស្ត្រ​របស់​ក្រុម​ការងារ​ចិន​ដើម្បី​ផ្តល់​ជំនួយ​ផ្នែកវេជ្ជសាស្ត្រ​ដល់​ក្រុង​បេរូត។​

    យោងតាម​ការផ្សាយ​ដំណឹង​របស់​អនុ​ក្រុមការងារ​វេជ្ជសាស្ត្រ​ចិន​រក្សាសន្តិភាព​នៅលីបង់​បាន​ឱ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួលបាន​សេចក្តីជូនដំណឹង ​ក្រុម​ការងារ​នេះ​បាន​ចាត់បញ្ជូន​បុគ្គលិក​ពេទ្យ​ចំនួន ​៩ ​នាក់​ដែល​មកពី​ផ្នែក​សល្យសាស្ត្រ ​ផ្នែក​ជំងឺ​សរីរាង្គ ​ផែ្នក​ជំងឺ​រលោក​ភ្លើង​និង​ផ្នែក​ចាក់​ថ្នាំ​ស្ពឹក​ជាដើម​ដើម្បី​បង្កើតជា​ក្រុម​វេជ្ជសាស្រ្ត​ជួយ​សង្គ្រោះ​បន្ទាន់​ដែល​មាន​ឈ្មោះថា ​"ករណីផ្ទុះ​នៅ​បេរូត"។​ក្រុម​ជួយសង្គ្រោះបន្ទាន់​នេះ​នឹង​នាំយកនូវ​សម្ភារៈបរិក្ខារ​ពេទ្យ ​រួមមាន ​ថ្នាំ ​សម្ភារៈ​ប្រើប្រាស់ ​ឧបករណ៍​ការពារ​ជាដើម​ដើម្បី​ធ្វើដំណើរ​ទៅកាន់​ក្រុង​បេរូត៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស