郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការស្ត្រីនៃអង្គការសហប្រជាជាតិប្រារព្ធធ្វើសនិ្នសីទអន្តរជាតិតាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តំណាងចិនចែករំលែកបទពិសោធន៍នៃការទល់ទប់នឹងជំងឺឆ្លង

2020-08-06 15:12:39 cri

  ថ្ងៃទី​៥ ខែ​សីហា​ អង្គការ​ស្រី​នៃ​អង្គការ​សហប្រជាជាតិ​បាន​ប្រារព្ធ​ធ្វើ​សនិ្នសីទអន្តរជាតិ​តាម​ប្រព័ន្ធ​វីដេអូ​ស្តីពី​កិច្ច​សហប្រតិបតិ្តការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង។ ​ថ្លែងក្នុង​​សុន្ទរកថា​ តំណាងចិន​បាន​ចែក​រំលែក​បទ​ពិសោធន៍​ចិន​ជា​មួយ​បណ្តា​ប្រទេស​នានា​លើ​សកលលោក ក្នុង​នោះ​បូក​រួម​ទាំង​បទពិសោធ​ន៍ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​កិច្ចការ​នារី​ជាដើម ។ សន្និសីទ​លើក​នេះ​រៀប​ចំ​ធ្វើ​ក្រោម​​ប្រធាន​បទ “​ពី​ការ​ទប់​ទល់​ដល់​ការស្តារ​​ឡើង​វិញ បទ​ពិសោធន៍​នៃ​ប្រទេស​ចិន​និង​ដៃគូ​សហប្រតិបតិ្តការ​លើ​សកលលោក” តំណាង​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ប្រទេស​ចំនួន​១១ រួម​មាន​ទាំង​ប្រទេស​ចិន​ អេហ្ស៊ីប មីយ៉ាន់ម៉ា ប៉ាគីស្ថាន អ៊ូហ្កង់ដា និង​សេណេហ្កាល់​ជា​ដើម បាន​ចូល​រួម​សនិ្នសីទ​លើក​នេះ ។

      លោកស្រី Huang Xiaowei អនុប្រធាន​គណៈកម្មាធិការកិច្ចការ​នារី​និង​កុមារ​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​ចិន និង​ជា​លេខាធិការ​ទី​មួយនៃ​​លេខាធិការ​ដ្ឋាន​នៃ​សមាគមនារី​ទូទាំង​ប្រទេស​ចិន​ បាន​ចែក​រំលែក​នូវ​សមិទ្ធផល​និង​បទ​ពិសោធន៍​របស់​ប្រទេស​ចិន​ក្នុង​ការ​​ជំរុញ​ការងារ​​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម​ជា​មួយ​សហគមន៍​អន្តរជាតិក្នុង​សន្និសីទ​លើក​នេះ ។

      លោកស្រី Phumzile Mlambo-Ngcukaប្រធាន​ប្រតិបតិ្ត​​នៃ​អង្គការ​ស្ត្រី​នៃ​​អង្គការសហប្រជាជាតិ​បាន​រំពឹង​ថា បណ្តា​ប្រទេស​នានា​អាច​រៀន​សូត្រពី​​គ្នា​ទៅ​វិញ​ទៅ​មក​ បង្កើន​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​ ក្នុ​ងន័យ​រួម​គ្នាជំរុញ​ការ​បង្កើត​ពិភពលោ​ក​ដែល​ប្រកប​ដោយ​ភាព​ធន់ ​បរិយាប័ន្ន​និង​សមភាព ៕​​

អង្គការស្ត្រីនៃអង្គការសហប្រជាជាតិប្រារព្ធធ្វើសនិ្នសីទអន្តរជាតិតាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង តំណាងចិនចែករំលែកបទពិសោធន៍នៃការទល់ទប់នឹងជំងឺឆ្លង_fororder_0806妇女

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស