郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខចំពោះលោកAounប្រធានាធិបតីលីបង់អំពីករណីផ្ទុះដ៏កក្រើកដែលកើតឡើងនៅក្រុងបេរូតនៃប្រទេសលីបង់

2020-08-06 15:09:08 cri

  ថ្ងៃ​ទី​៥​ខែ​សីហា លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិនបាន​ផ្ញើ​សារសួរ​សុខទុក្ខ​ចំពោះ​លោក​Aoun​ប្រធានាធិបតី​លីបង់​អំពី​ករណី​ផ្ទុះដ៏​កក្រើក​ដែល​កើត​ឡើង​នៅ​ក្រុង​បេរូតនៃ​ប្រទេស​លីបង់។

      ថ្លែង​ក្នុង​សារសួរ​សុខទុក្ខ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បាន​ទទួល​ដំណឹង​ថា ក្រុង​បេរូត​រដ្ឋធានីលីបង់​បាន​កើត​មាន​ករណី​ផ្ទុះ​ដ៏​កក្រើក​ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​រង​របួសយ៉ាង​ច្រើន​សន្ធឹក។ ខ្ញុំ​សូម​តាង​នាម​រដ្ឋាភិ​បាល​និង​ប្រជាជន​ចិន ព្រម​ទាំង​ខ្លួន​ខ្ញុំ​ផ្ទាល់ សូម​សម្តែង​មរណទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​អ្នក​រង​គ្រោះ​ស្លាប់បាត់​បង់​ជីវិត និង​សម្តែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​អ្នក​រង​របួស​និង​គ្រួសារ​អ្នក​រង​គ្រោះ សូម​ ជូនពរឱ្យអ្នករងរបួសឆាប់បាន​ជាសះស្បើយ៕

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខចំពោះលោកAounប្រធានាធិបតីលីបង់អំពីករណីផ្ទុះដ៏កក្រើកដែលកើតឡើងនៅក្រុងបេរូតនៃប្រទេសលីបង់_fororder_2

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស