孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR ​Comment#​បទវិភាគ៖​ភាគីអាមេរិក​ប៉ុនប៉ងប្រើ​មធ្យោបាយ​រដ្ឋបាលបិទ​កម្មវិធី​ TikTok ​បាន​លាតត្រដាង​ពីមុខមាត់​លាក់ពុត​នៃអ្វី​ដែលហៅថា ​“ការប្រកួតប្រជែង​ដោយ​សមភាព”

2020-08-05 15:18:44 cri

​​

#CCFR ​Comment#​បទវិភាគ៖​ភាគីអាមេរិក​ប៉ុនប៉ងប្រើ​មធ្យោបាយ​រដ្ឋបាលបិទ​កម្មវិធី​ TikTok ​បាន​លាតត្រដាង​ពីមុខមាត់​លាក់ពុត​នៃអ្វី​ដែលហៅថា ​“ការប្រកួតប្រជែង​ដោយ​សមភាព”_fororder_评论图片1

    ពេលថ្មីៗ​កន្លងទៅនេះ ​ដំណឹង​ដែលថា ​ភាគីអាមេរិក​ប៉ុនប៉ងប្រើ​មធ្យោបាយ​រដ្ឋបាលបិទ​កម្មវិធី ​TikTok ​ដែលជា​បណ្តាញ​ទំនាក់ទំនង​សង្គម​ដែលមាន​ប្រភពពី​ប្រទេសចិន​​បានធ្វើឱ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង​ ។ មាន​ឥស្សរជន​វិភាគ​បង្ហាញថា ​នេះគឺជា​ការធ្វើទុក្ខ​បុកម្នេញ​ខាង​នយោបាយ​មួយលើក​ដែលបំផុស​ដោយ​អ្នកនយោបាយ​អាមេរិក​និងយក្ស​អ៊ីនធើណេត​មួយចំនួន ​ដែល​បង្ហាញពី​គំនិតឆ្កួត​របស់​អ្នកនយោបាយ​អាមេរិក​ដែលបង្ក​ការបដិបក្ខ​គ្នារវាងចិន​និង​អាមេរិក​ដោយ​ចេតនានិង​ដាក់សម្ពាធ​ទៅលើ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​ ហើយក៏បាន​លាតត្រដាង​ពី​មុខមាត់​លាក់ពុត​នៃអ្វីដែល​ហៅថា “​ការប្រកួត​ប្រជែង​ដោយសមភាព​”របស់​ភាគីអាមេរិក​ផងដែរ ។

    លើកនេះ​ ភាគីអាមេរិក​យកអ្វី​ដែលហៅថា ​“សន្តិសុខជាតិ”​ធ្វើជា​លេសដើម្បី​កម្មវិធី​ TikTok ​គឺស្រដៀង​គ្នានឹង​ទង្វើដែល​អាមេរិក​ប្រព្រឹត្ត​ចំពោះ​សហគ្រាសចិន​ ​ដូចជា ​ក្រុមហ៊ុន ​HUAWEI ​ជាដើម ​។ ពេលថ្មីៗ​កន្លងទៅនេះ​ លោក ​Mark ​Lemley ​សាស្ត្រាចារ្យនៃ​សកលវិទ្យាល័យ​ Stanford ​បានថ្លែងនៅ​ពេលផ្តល់​បទសម្ភាសន៍​ជាមួយ​ CNN ថា​ គ្មានភស្តុតាង​ជាក់ស្តែង​បង្ហាញថា ​ TikTok ​បាន​បង្កើតជា​ការគំរាមកំហែង​ចំពោះ​សន្តិសុខ​ជាតិរបស់​អាមេរិក​នោះទេ​ ។ ហើយ​មតិប៉ែកខាងលិច​ក៏បាន​សម្គាល់ឃើញ​ជាទូទៅថា ​អ្វីដែល​ហៅថា​ “សន្តិសុខ​ជាតិ”​គ្រាន់តែជា​ការចោទប្រកាន់​ដែលភាគី​អាមេរិក​បានប្រឌិត​ដើម្បី​ដាក់សម្ពាធ​ទៅលើ​សហគ្រាស​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា​ខ្ពស់របស់ចិន​និងបំផុស​សង្គ្រាម​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​ចំពោះ​ប្រទេសចិន ។

    ជាយូរយារ​ណាស់​មកហើយ​ TikTok បាន​ធ្វើសកម្មភាព​ពាណិជ្ជកម្ម​តាម​គោលការណ៍​ទីផ្សារនិង​ក្រឹត្យក្រម​អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក​ គោរពតាម​ច្បាប់នៃ​សហរដ្ឋអាមេរិក ​ទិន្នន័យ​របស់អ្នក​ប្រើប្រាស់​សហរដ្ឋអាមេរិក​សុទ្ធតែស្តុកទុក​ក្នុង​ប្រទេស​អាមេរិក ​ព្រមទាំង​ផ្តល់​ការគាំទ្រ​ខាងចម្លងទុក​នៅសិង្ហបុរី​ទៀតផង​ ។ ​អ្នកនយោបាយ​អាមេរិក​មួលបង្កាច់​ TikTok ថា ​ជា“ឧបករណ៍​ស៊ើបការណ៍”​របស់ចិន ​គឺជា​កលល្បិច​ខាង​នយោបាយ​និង​ការទម្លាក់​កំហុស​ទាំងស្រុង​ ​ក្នុង​គោលបំណង​ប្រែ​បញ្ហាសេដ្ឋកិច្ច​ឱ្យទៅជា​កិច្ចការ​នយោបាយ ។

#CCFR ​Comment#​បទវិភាគ៖​ភាគីអាមេរិក​ប៉ុនប៉ងប្រើ​មធ្យោបាយ​រដ្ឋបាលបិទ​កម្មវិធី​ TikTok ​បាន​លាតត្រដាង​ពីមុខមាត់​លាក់ពុត​នៃអ្វី​ដែលហៅថា ​“ការប្រកួតប្រជែង​ដោយ​សមភាព”_fororder_评论图片2

    តាមការពិត​ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​អ្នកនយោបាយ​អាមេរិក​តែងតែ​ប្រើមធ្យោបាយ​អាក្រក់ទៅ​ដាក់សម្ពាធ​ទៅលើ​សហគ្រាសចិន ​អ្នកផង​ទាំងពួងអាច​ឃើញ​យ៉ាង​ច្បាស់ថា​ អ្វីដែល​ហៅថា​ សេដ្ឋកិច្ចទីផ្សារ​និងការប្រកួត​ប្រជែង​ដោយ​សមភាព​ គ្រាន់តែជា​ឧបករណ៍នៃ​អ្នកនយោបាយ​អាមេរិក​ប៉ុណ្ណោះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស