郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនអះអាងថា អាមេរិកគួរតែបញ្ឈប់ការគាបសង្កត់ខាងនយោបាយទៅលើប្រព័ន្ធសារព័ត៌មាននិងអ្នកសារព័ត៌មានចិនទៀត

2020-08-05 15:40:57 cri

    ទាក់​ទិន​នឹង​ប្រការ​ដែលមក​ទល់​បច្ចុប្បន្ន​នេះ អ្នក​សារព័ត៌មាន​ចិន​ប្រចាំ​នៅ​អាមេរិក​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​អាមេរិក​ស្តីពី​ការ​ពន្យារពេល​ទិដ្ឋាការ លោក Wang Wenbin អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជា​ប្រចាំ​នៅ​ថ្ងៃទី​៤ ខែ​សីហា​ថា អាមេរិក​គួរតែកែ​​តម្រូវ​កំហុស​របស់​ខ្លួន​ភ្លាម ដោយ​បញ្ឈប់​ការ​គាបសង្កត់​ខាង​នយោបាយ​ទៅ​លើ​ប្រព័ន្ធ​សារព័ត៌មាន​និង​អ្នក​សារព័ត៌មានចិនទៀត​ ។ បើសិន​ជា​អាមេរិក​ធ្វើ​តាម​តែ​ទំនើង​ចិត្ត​របស់​ខ្លួន​ នោះ​ប្រទេស​ចិន​មុខ​ជា​នឹង​ធ្វើ​ការ​តបតវិញ​ដ៏​ចាំបាច់​និង​សមហេតុ​ផល​ជា​មិន​ខាន​ ដើម្បីគាំពារ​យ៉ាង​មុត​មាំ​នូវ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​ ។

    លោក Wang Wenbinបាន​គូស​បញ្ជាក់​ថា អាមេរិកតែង​អួត​អាង​ថា​ខ្លួន​មាន​សេរីភាព​ខាង​សារព័ត៌មាន​ ប៉ុន្តែ​​បែរ​ជាតែង​​ធ្វើ​ការ​រំខាន និង​ទប់​ស្កាត់​យ៉ាង​កម្រោល​ចំពោះ សកម្មភាព​យក​បទ​សម្ភាសន៍​ជា​ធម្មតា​របស់​ប្រព័ន្ធ​សារព័ត៌មាន​ចិននៅ​អាមេរិក​ទៅ​វិញ​ ប្រការ​នេះ​បាន​លាត​ត្រដាង​ពី​មុខ​មាត់​លាក់​ពុត​ដែល​ហៅ​ថា សេរីភាព​សារព័ត៌មាន​របស់អាមេរិក ហើយ​នេះ​ជាស្តង់ដា​ពីរ​និង​អនុត្តរភាពនិយម​​សុទ្ធ​សាធ ។

    ពេល​ឆ្លើយ​សំណួរ​ស្តីពីថា​តើអ្នក​សារព័ត៌មាន​អាមេរិក​ប្រចាំ​នៅ​ហុងកុង​នឹង​រង​ផល​ប៉ះពាល់​ឬអត់ លោក Wang Wenbinបាន​​បង្ហាញ​ថា តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ជា​ចំណែក​មួយ​របស់​ប្រទេស​ចិន​ ប្រទេស​ចិន​មាន​ប្រតិកម្ម​ដ៏​ចាំបាច់​និង​សមហេតុ​ផល​ដោយ​ខានមិន​បាន​ចំពោះ​ការ​ដែល​អាមេរិក​គាបសង្កត់ដោយ​​គ្មាន​ហេតុផល​ទៅលើ​ស្ថាប័ន​ប្រព័ន្ធសារព័ត៌មាន​ចិន​ប្រចាំ​នៅ​អាមេរិក ជា​សិទ្ធិ​អំណាច​ការទូត​របស់​រដ្ឋាភិបាល​មជ្ឈិម​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស