郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្តី«The New Yorker»អាមេរិកចេញផ្សាយអត្ថបទបង្ហាញថា សុន្ទរកថាប្រឆាំងចិនរបស់លោកPompeoរដ្ឋមន្រ្តីការបរទេសអាមេរិកធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍វែងឆ្ងាយរបស់អាមេរិក

2020-08-05 15:31:32 cri

  ពេល​កន្លង​ទៅ​ថ្មីៗនេះ លោក​Pompeoរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិកបាន​ថ្លែង​សុន្ទរក​ថា​ប្រឆាំង​ចិន​នៅ​បណ្ណាល័យNixon។វេបសាយ​ទស្សនាវដ្តី«The New Yorker»អាមេរិក​បាន​ចេញ​ផ្សាយ​អត្ថបទបង្ហាញ​ថា សុន្ទរកថា​ប្រឆាំង​ចិន​របស់​លោក​Pompeoបានធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​វែង​ឆ្ងាយ​របស់​អាមេរិក គោល​នយោបាយ​ចំពោះ​ប្រទេស​ចិន​របស់​រដ្ឋាភិបាល​អាមេរិក​អាណត្តិ​នេះ​ក៏​ដូច​គោល​នយោបាយ​ការ​ទូត​ដទៃទៀត​ដែរ គឺ​ពិត​ជា​នឹង​ត្រូវ​បរាជ័យ​ជា​មិន​ខាន។

      អត្ថបទ​បាន​ដកស្រង់​សុន្ទរកថា​មួយ​លើក​របស់លោកZoellickអតីត​ប្រធាន​ធនាគារ​ពិភពលោក​កាល​ពី​ខែ​កក្កដា​ឆ្នាំ​នេះថា ជិត​២០​ឆ្នាំ​កន្លង​មក ប្រទេស​ចិន​បាន​រួម​ចំណែក​ធំ​បំផុត​ដល់​កំណើន​ជា​សកល ហើយ​ក៏​ជា​គោល​ដៅឆាប់​ឈាន​ដល់​បំផុត​នៃ​កំណើន​នាំ​ចេញ​របស់​អាមេរិក​ផង​ដែរ។

      ទស្សនាវដ្តី«The New Yorker»បាន​ផ្សាយ​ដំណឹង​ថា លោកKurt Campbellអតីត​ជំនួយការ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​បាន​ថ្លែង​ថា ប្រទេស​ចិន​នឹង​ឈរ​នៅ​ឋានៈដ៏​សំខាន់​បំផុត​ក្នុង​គោល​នយោបាយ​ការ​ទូតជា​ច្រើន​ជំនាន់​នៅ​ពេល​អនាគត​របស់​អាមេរិក ប៉ុន្តែ គោល​នយោបាយ​ចំពោះ​ប្រទេស​ចិន​របស់​អាមេរិក​បច្ចុប្បន្នបែរ​ជា​បណ្តាល​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឈាន​ទៅ​រក​ការ​ប្រកួត​ប្រជែង​ខុស​ធម្មតា​និង​ការ​បដិបក្ខ​គ្នា​ដែល​នឹង​បណ្តាល​ឱ្យ​មាន​ផល​វិបាក​ដែល​ពិបាក​ប៉ាន់​ប្រមាណ ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស