马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកនៃកិច្ចប្រជុំប្រចាំឆ្នាំ លើកទី ៥របស់ក្រុមប្រឹក្សាធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីតាមប្រព័ន្ធវីដេអូ

2020-07-28 21:05:42 cri

ថ្ងៃទី​២៨ខែ​កក្កដា ​លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​បានថ្លែងសុន្ទរកថា​ក្នុងពិធី​ សម្ពោធ​បើក​នៃ​កិច្ច​ប្រជុំប្រចាំឆ្នាំលើកទី៥ របស់​ក្រុមប្រឹក្សាធនាគារវិនិយោគហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី​តាម​ប្រព័ន្ធ​​វីដេអូ។ 

លោក​ ស៊ី​ ជីន​ភីង​ បាន​សំដែង​ការ​អបអរសាទរ​ចំពោះ​កិច្ចប្រជុំ​លើក​នេះ​ ហើយ​វាយតម្លៃ​យ៉ាង​​​វិជ្ជមានចំពោះការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​លោកបាន​គូសបញ្ជាក់​ថា​ ធនាគារនេះ​គួរក្លាយជាវេទិកាថ្មីដើម្បីជំរុញការអភិវឌ្ឍរួម​របស់​​បណ្តាប្រទេស​ជាសមាជិក​និង​ការ​កសាង​សហគមន៍​រួមវាសនារបស់​មនុស្សជាតិ​។

លោក ស៊ី ជីនភីង បន្តថា​​ ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ទ្វីប​អាស៊ី​បាន​ដំណើរការ​​អស់​រយៈពេល​ជាង​៤ឆ្នាំដោយ​ប្រកាន់​ខ្ជាប់​នូវ​លក្ខណៈអន្តរជាតិ​​​ បទដ្ឋាន​និង​ស្តង់ដារខ្ពស់​ ហើយ​បានសម្រេច​ការ​ចាប់​ផ្តើម​ដ៏​ល្អ​ ដែលពីសមាជិកស្ថាបនិកចំនួន ៥៧ ប្រទេស​នៅពេល​ដំបូង​ អភិវឌ្ឍដល់​មាន​​សមាជិក​១០២ប្រទេសនា​ពេល​បច្ចុប្បន្ន​ដែល​មក​ពី​ទ្វីប​ចំនួន​៦ មាន​មិត្តភក្ត​និងដៃគូកាន់តែដៃគូល្អៗកាន់តែច្រើន ហើយគុណភាពនៃកិច្ចសហប្រតិបត្តិការក៏កាន់តែ​ខ្ពស់ឡើង ។

លោក​ ស៊ី​ ជីន​ភីង​បាន​គូសបញ្ជាក់​ថា មនុស្សជាតិ​គឺ​ជា​សហគមន៍​រួម​វាសនា​តែមួយដែល​មាន​តែគាំទ្រគ្នាទៅវិញទៅមក និងសាមគ្គីគ្នាធ្វើ​កិច្ច​សហប្រតិបត្តិការ​ទើប​ជាមធ្យោបាយដ៏​ត្រឹមត្រូវដើម្បីយកជ័យជម្នះលើវិបត្តិ​។ 

ទី​១​ ផ្តោតសំខាន់​ទៅ​លើ​ការ​អភិវឌ្ឍរួម​ ទី២ ហ៊ានធ្វើ​ការត្រួសត្រាយ​និង​ច្នៃប្រឌិត​ថ្មី​  ទី៣​ធ្វើ​ការប្រតិបត្តិការដ៏ល្អបំផុត ទី៤ ប្រកាន់​ខ្ជាប់​ការ​បើក​ទូលាយ​និង​បរិយប័ន្ន ដើម្បីធ្វើ​ឱ្យ​ធនាគារ​​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីក្លាយទៅជាគំរូថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ពហុភាគី​អន្តរជាតិ​។

​លោក ស៊ី ជីនភីង បាន​គូសបញ្ជាក់ទៀតថា ប្រទេសចិនប្រកាន់ខ្ជាប់ នូវពហុភាគីនិយម និង អនុវត្តតាមពហុភាគីនិយម ​និង​ស្វែងរក​ការអភិវឌ្ឍ​រួមគ្នា​ជាមួយបណ្តា​ប្រទេសនានាលើ​ពិភព​លោក​តាមរយៈស្មារតីការបើកទូលាយ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ។ ប្រទេសចិននឹងបន្តសហការជាមួយបណ្តាប្រទេសជាសមាជិក ក្នុង​ការគាំទ្រនិង​ធ្វើឱ្យ​ធនាគារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីដំណើរការបានកាន់តែល្អ   និង​រួមវិភាគទាន​កាន់​តែ​ច្រើនដល់សហគមន៍អន្តរជាតិ​ក្នុងការទប់ទល់នឹងហានិភ័យ​និងបញ្ហាប្រឈម​នានា​និង​សម្រេចបាននូវការ​អភិវឌ្ឍន៍រួមគ្នា៕

 

អ្នកបកប្រែ:马小青
ប្លុកពិសេស