徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនជួបសន្ទនាតាមអនឡាញជាមួយនាយករដ្ឋមន្ត្រីឡាវ

2020-07-22 15:16:14 cri

    

图片默认标题_fororder_1

    កាលពី​រសៀល​ថ្ងៃទី ២១ ខែកក្កដា លោកលីខឺឈាង នាយករដ្ឋមន្ត្រី​ចិន​បាន​ជួបសន្ទនា​តាម​អនឡាញ​ជាមួយ​លោក​ThonglounSisoulith នាយករដ្ឋមន្ត្រី​ឡាវ​តាមការ​ណាត់ ។

    លោកលីខឺឈាង​ថ្លែងថា កិច្ចប្រជុំ​កំពូល​លើកទី ៣ ស្តីពី​កិច្ចសហប្រតិបត្តិការ​ឡានឆាង-​មេគង្គ​ដែល​បានកំណត់​ធ្វើ​នៅឆមាស​ទី១​ឆ្នាំនេះ ត្រូវបាន​ពន្យារពេល​ដោយសារ​ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ។ គោលបំណង​នៃកិច្ចជំនួប​លើកនេះ​គឺ​ត្រៀម​ការងារ​សម្រាប់​ការបើកធ្វើ​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ​ឡានឆាង-​មេគង្គ​ក្នុងឆ្នាំនេះ ។ កិច្ចសហប្រតិបត្តិការ​ទន្លេឡានឆាង-​ទន្លេមេគង្គ​ជាចំណែកមួយ​នៃកិច្ចសហប្រតិបត្តិការ​ចិននិង​អាស៊ាន ។ ភាគីចិន​រីករាយ​រួមគ្នា​ធ្វើកិច្ចខិតខំ​ជាមួយ​ប្រទេស​ពាក់ព័ន្ធ បូករួមទាំង​ប្រទេសឡាវផង ដើម្បី​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់​ក្នុងឆ្នាំនេះ ជំរុញ​ការអភិវឌ្ឍ​ជានិរន្តរភាពនៃ​ទំនាក់ទំនង​រវាង​ចិននិង​អាស៊ាន ក៏ដូចជា​ជំរុញ​សន្តិភាព ស្ថិរភាព វឌ្ឍនភាព​និង​ភាពរុងរឿង​ក្នុងតំបន់ ។

    លោក​ThonglounSisoulith បានថ្លែង​អំណរគុណ​ចំពោះ​ការគាំទ្រ​ដ៏ថ្លៃថ្លា​របស់ភាគីចិន​ចំពោះ​ភាគីឡាវ ហើយបាន​រំលឹកឡើងវិញថា ភាគីឡាវ​គាំទ្រ​យ៉ាងម៉ឺងម៉ាត់​លើបញ្ហា​ដែល​ពាក់ព័ន្ធ​ផលប្រយោជន៍​ស្នូល​របស់ភាគីចិន ដើម្បី​ខិតខំ​ឈានដល់​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុងតំបន់​ក្នុង​ពេលឆាប់ៗ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​អាស៊ាន​និង​ចិន​ផងដែរ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស