郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យការិយាល័យទំនាក់ទំនងនៃរដ្ឋាភិបាលមជ្ឈិមចិនប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុង ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះពួកប្រឆាំងដែលប៉ុនប៉ងបំផ្លាញយុតិ្តធម៌នៃការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញតិ្ត

2020-07-14 16:34:28 cri

ថ្ងៃទី ១៣ ខែ​កក្កដា អ្នក​នាំ​ពាក្យ​ការិយាល័យ​ទំនាក់​ទំនង​នៃ​រដ្ឋាភិបាល​មជ្ឈិម​ចិន​ប្រចាំ​នៅ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​ពួក​ប្រឆាំង​ដែល​មិន​អើ​ពើ​នឹង​ច្បាប់​ពាក់​ព័ន្ធ​និង​ការ​ព្រមាន​របស់​រដ្ឋបាលនៃ​​តំបន់រដ្ឋបាល​ពិសេសហុងកុង​ ដោយ​ទទូចរៀបចំ​​ធ្វើ​ “​ការ​បោះ​ឆ្នោតបឋម​​​”ដោយ​ខុស​ច្បាប់ រដ្ឋាភិបាល​មជ្ឈិម​ចិន​នឹង​គាំទ្រ​​យ៉ាង​មុត​មាំដល់​​រដ្ឋបាលនៃ​​តំបន់​រដ្ឋបាល​ពិសេស​ហុងកុងដើម្បី​​ធ្វើ​​​ការ​ស៊ើប​អង្កេត​​និង​ផ្តន្ទាទោសតាម​ច្បាប់ ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បង្ហាញ​ថា ការ​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិ​ហុងកុង​នីតិកាល​ទី​១៣ ដំណើរ​ការ​ក្នុង​បរិយាកាស​ប្រកប​ដោយ​ភាព​​យុតិ្តធម៌ គឺ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ទូទៅ​នៃ​សង្គម​ហុងកុង​ ក៏​ដូច​ជា​សុខមាលភាព​​របស់​អ្នក​ក្រុង​ហុងកុងទាំងស្រុង​​ផង​ដែរ ។ ពួក​ប្រឆាំង​និង​អ្នក​ដឹក​នាំ​មួ​យ​ចំនួន​តូច​ចង់​​​រៀប​ចំ​ធ្វើ​អ្វី​ដែល​ហៅថា “​ការ​បោះ​ឆ្នោត​បឋម​​” ដោយ​ទទួល​បាន​ការ​គាំទ្រ​ពី​កម្លាំង​ខាង​ក្រៅ ប្រការ​នេះ​ជា​ការ​បង្ករឿង​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​របប​បោះឆ្នោត​ដែក​កំពុង​អនុវត្ត​ក្នុ​ង​ពេលបច្ចុប្បន្ន​ ហើយ​ក៏​បាន​បំផ្លាញ​​យ៉ាង​ធ្ងន់​ធ្ងរ​នូវ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​បេក្ខជន​ផ្សេង​ទៀត​ផង​ដែរ ។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា បន្ទាប់​ពី​ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុងកុង​ចាប់​ផ្តើម​អនុវត្ត​ សង្គម​ហុងកុង​បាន​រៀបចំ​សណ្តាប់​ធ្នាប់​ជា​ថ្មី​ឡើង​វិញ អ្នកក្រុង​ក៏មាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត​ជា​ថ្មី​ឡើង​វិញ​ផង​ដែរ ។ ចាំបាច់ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា អង្គការ​ណា​ឬ​បុគ្គល​ណា​ក៏​ដោយ​ បើ​រៀប​ចំ​ធ្វើ​ការ​បោះ​ឆ្នោត​ដោយ​ខុស​ច្បាប់ នោះ​ពិត​ជា​មិន​អាច​ទទួលបាន​លទ្ធផល​ដែល​ពួក​គេ​ចង់​បាន​នោះ​ទេ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស