魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិចេញរបាយការណ៍ស្តីពីសន្តិសុខស្បៀងនិងស្ថានភាពអាហារូបត្ថម្ភនៅលើពិភពលោក

2020-07-14 15:53:04 cri

图片默认标题_fororder_联合国粮农组织

    កាលពី​ថ្ងៃទី ​១៣ ​ខែកក្កដា ​តាមម៉ោង​នៅក្នុងតំបន់ ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ ​មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ ​មូលនិធិ​កុមារ​អង្គការសហប្រជាជាតិ​និង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ព្រមទាំង​អង្គការ​សុខភាព​ពិភពលោក​រួមគ្នា​ចេញ​<របាយការណ៍​ស្តីពី​សន្តិសុខ​ស្បៀង​និង​ស្ថានភាព​អាហារូបត្ថម្ភ​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ ​២០២០ ​>។​តាម​ការ​ប៉ាន់ស្មាន​បច្ចុប្បន្ន​ឱ្យ​ដឹងថា ​មាន​មនុស្ស​ចំនួន ​ជិត ​៦៩០ ​លាននាក់​កំពុង​រង​ភាពអត់ឃ្លាន​ដែល​ស្មើនឹង ​៨,៩​ ភាគរយ​នៃ​ចំនួនប្រជាជន​ទូទាំង​ពិភពលោក។​

    របាយការណ៍​បាន​បង្ហាញថា ​ដោយសារ​តែ​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ ​១៩ ​បាន​បង្ក​ផល​ប៉ះ​ពាល់​ចំពោះ​សុខភាព​និង​សេដ្ឋកិច្ច​សង្គម ​បានជា​ធ្វើឱ្យ​សន្តិសុខ​ស្បៀង​និង​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ក្រុម​មនុស្ស​ងាយ​រងគ្រោះ​ជាច្រើន​មាន​ភាព​អាប់អួ​ថែមមួយ​កម្រិតទៀត។​ការវាយតម្លៃ​ជាបឋម​បង្ហាញថា ​ការ​រីករាលដាល​នៃ​វីរុស​ជំងឺ​កូវីដ​ ១៩ ​ឆ្នាំ ​២០១៩ ​មាន​លទ្ធភាព​បណ្តាលឱ្យ​ចំនួន​មនុស្ស​កង្វះ​ខាត​អាហារូបត្ថម្ភ​នៅ​ទូទាំង​ពិភពលោក​នឹង​កើន​ឡើង​ពី ​៨៣ ​លាន​នាក់​ដល់ ​១៣២ ​លាននាក់​នៅ​ក្នុង​ឆ្នាំ ​២០២០ ​។​

    របាយការណ៍នេះ​ក៏បាន​បន្ថែម​ការព្យាករណ៍​សម្រាប់​ទស្សនវិស័យ​ពិភពលោក​ឆ្នាំ ​២០៣០ ​ផងដែរ។​របាយការណ៍​នេះ​បាន​បង្ហាញថា ​វានៅ​មានគម្លាត​យ៉ាងខ្លាំង​ពី​ការ​សម្រេច​គោលដៅ​បំបាត់​ភាពអត់ឃ្លាន​នៅឆ្នាំ​ ២០៣០ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស