郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សនៃប្រទេសចិនចេញផ្សាយអត្ថបទ«គម្លាតឆ្ងាយដាច់ពីគ្នារវាងអ្នកមាននិងអ្នកក្របណ្តាលឱ្យបញ្ហាសិទិ្ធមនុស្សរបស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ»

2020-07-14 16:35:44 cri

ថ្ងៃទី​១៤ ខែ​កក្កដា សមាគមសិក្សា​ស្រាវ​ជ្រាវ​អំពី​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ចិន​បាន​ចេញ​ផ្សាយ​អត្ថបទ មាន​ចំណង​ជើង​ថា «​គម្លាត​ឆ្ងាយ​​ដាច់​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្ន​កក្រ​បណ្តាល​ឱ្យ​បញ្ហា​សិទិ្ធ​មនុស្ស​របស់​អាមេរិក​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ»  ដោយ​បាន​យក​ការ​ពិត​ជាក់​ស្តែង​និង​ទិន្នន័យ​ជា​អំណះអំណាង ក្នុ​ងន័យ​លាតត្រដាង​ពីគម្លាត​ឆ្ងាយ​​ដាច់​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្ន​កក្រ​បណ្តាល​ឱ្យ​បញ្ហា​សិទិ្ធ​មនុស្ស​របស់​អាមេរិក​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

អត្ថបទបាន​​បង្ហាញ​ថា អាមេរិក​បាន​​ទៅ​ជា​ប្រទេស​ប៉ែក​ខា​ងលិច​មួយ​ដែល​មាន​គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​ធំ​ជាង​គេ ដោយ​មាន​ជន​ជាតិ​អាមេរិក​ចំនួន​៤០​លាន​នាក់​រស់​នៅ​ក្នុង​ភាព​ក្រីក្រ និង​មាន​១៨លាន​៥​សែន​នាក់​រស់​នៅ​ក្នុង​ភាពក្រីក្រ​បំផុត ។ គម្លាត​ឆ្ងាយ​​ដាច់​ពី​គ្នា​បែប​នេះ​បណ្តាល​ឱ្យ​វិបតិ្តសុខាភិបាល​សាធារណៈ​មាន​ភាពកាន់​តែ​​ធ្ងន់​ធ្ងរ​ថែម​ទៀត​ មធ្យមភាគ​នៃ​អាយុកាល​​​តាម​ការ​ប៉ាន់​ប្រមាណបា​ន​ធ្លាក់​ចុះ ហើយ​អត្រាធ្វើ​អត្តឃាត​​បាន​កើន​ឡើង ។

អត្ថបទ​បាន​បង្ហាញទៀត​ថា មូលហេតុ​បណ្តាល​ឱ្យ​អាមេរិក​មានគម្លាត​ឆ្ងាយ​​ដាច់​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​មិន​មែន​​ជា​រឿង​ចៃដន្យឬ​មួយ​ក៏ក្នុង​​វដ្ត​​ណា​មួយនោះ​​ទេ គឺ​ដោយសារ​របប​ប្រជាធិបតេយ្យ​របស់​​អាមេរិក​មិន​ផ្តោត​សំខាន់​ទៅលើ​សិទិ្ធ​របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​សេដ្ឋកិច្ច​ សង្គម​និង​វប្បធម៌ បាន​បណ្តាល​ឱ្យ​បញ្ហា​​មាន​គម្លាត​ឆ្ងាយ​ដាច់​ពី​គ្នា​រវាង​អ្នក​មាន​និង​អ្នក​ក្រ​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរទៅៗ ដូច្នេះ​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សិទ្ធិ​​ទទួល​បាន​និង​ការ​សម្រេច​បាន​នូវ​សិទ្ធិមនុស្ស​របស់​ប្រជាពលរដ្ឋ​អាមេរិក​ក៏​នឹង​មាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរឡើង​ផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស