郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិក៖ការប្រើ”ជាតិនិយម”លើរឿងវ៉ាក់សាំងនឹងគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងលើពិភពលោកទាំងមូល

2020-07-14 15:03:47 cri

 ថ្ងៃ​ទី​១២​ខែ​កក្កដា សារ​ព័ត៌មានUSA TODAYរបស់​អាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ​ថា ទាក់​ទិន​នឹង​ការ​ស្រាវជ្រាវ ផលិត​និង​ចែកចាយ​របស់​វ៉ាក់សាំង ប្រទេស​មួយ​ចំនួន​ដូច​ជា​អាមេរិក​និង​អង់គ្លេសជាដើម​មិន​មាន​ផែនការ​និង​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ជា​សកល​នោះ​ទេ តែ​គឺ​តម្កល់​ទុក​ប្រទេស​ខ្លួន​ជា​អាទិភាព។ អត្ថបទ​បាន​សង្កត់​ធ្ងន់ថា ការ​ប្រើ​“ជាតិនិយម”លើ​វិស័យ​ស្រាវ​ជ្រាវ​និង​ផលិត​វ៉ាក់សាំងនឹង​គំរាមកំហែង​ដល់កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លងលើ​ពិភពលោក​ទាំង​មូល មាន​តែ​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​មាន​សុវត្ថិ​ភាព​គ្រប់​ៗ​ៗ នោះ ទើប​ជា​សុវត្ថិភាព​ពិត​ប្រាកដ។

      ក្រុម​ហ៊ុន​អឺរ៉ាស៊ីគ្រុបនៃ​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ខាង​ហានិភ័យ​នយោបាយ​ជា​សកល​បាន​ចេញ​របាយការណ៍​ព្យាករណ៍​ថា ស្ថានភាព​តានតឹង​នៃ​ការ​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំងរវាង​ប្រទេសនិង​ប្រទេស​នឹង​មាន​ភាព​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​រដូវ​ក្តៅ​ឆ្នាំ​នេះ សង្រ្គាម​ដណ្តើម​វ៉ាក់សាំង​លើក​នេះ​នឹង​អូស​បន្លាយ​រហូត​ដល់​ឆ្នាំ​២០២១ឬឆ្នាំ២០២២។

      កាលពី​ខែ​មិថុនា មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​មួយ​រូប​បាន​ថ្លែង​ថា ភារកិច្ច​ចម្បង​របស់​អាមេរិក​គឺ​ធានាឱ្យ​ជនជាតិ​អាមេរិកដែល​ត្រូវ​ការ​វ៉ាក់សាំង​អាច​ចាក់​វ៉ាក់សាំង​ទាំង​អស់​គ្នា។​ក្រុម​ហ៊ុន​ផលិត​ឱសថAstraZenecaដែល​មាន​ទី​ស្នាក់​ការ​ទូទៅ​នៅ​អង់គ្លេសបាន​ចុះ​ហត្ថ​លេ​ខា​ជា​មួយ​សកលវិទ្យាល័យOxfordដែលមាន​ផែនការ​ផលិត​វ៉ាក់សាំង​ជាង​១រយលាន​ឈុត​នៅ​មុន​ដំណាច់​ឆ្នាំ​២០២០នេះ ព្រម​ទាំង​ផ្គត់​ផ្គង់​ដល់​ប្រទេស​អង់គ្លេស​ជា​អាទិភាព។

      សារ​ព័ត៌មានUSA TODAYបានឱ្យ​ដឹង​ទៀត​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្លួន​អាច​ទទួល​បាន​វ៉ាក់សាំង​គ្រប់​គ្រាន់ ទង្វើ“ជាតិ​និយម”ដែល​តម្កល់​ទុក​ខ្លួន​ជា​អាទិភាព​បាន​និងកំពុង​បង្កើន​ការ​បដិបក្ខ​គ្នា​រវាង​ប្រទេស​និង​ប្រទេស តែ​គឺ​មិន​មែន​ជំរុញ​ដល់​កិច្ច​សហប្រតិបត្តិការ កិច្ច​សម្រប​សម្រួល​និង​ការ​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​នោះ​ទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស