郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ អាមេរិកដែលស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩

2020-07-14 16:52:03 cri

    គិត​រហូត​ដល់​បច្ចុប្បន្ន​នេះ ចំនួន​ករណី​ឆ្លង​ថ្មី​ជារៀងរាល់​​ថ្ងៃ​របស់​សហរដ្ឋ​អាមេរិក​បាន​​បំបែក​​កំណត់ត្រា​​ជា​បន្តបន្ទាប់ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ហាក់​ដូច​ជាមិន​អាច​​គ្រប់​គ្រងបាន​ទេ ។ ប៉ុន្តែ​ នា​ពេល​ថ្មីៗកន្លង​ទៅ​នេះ រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​សេចក្តី​សម្រេច​តាម​ទំនើ​ងចិត្ត​ថា​ តម្រូវ​ឱ្យ​តំបន់​នានា​របស់​អាមេរិកបើក​​សាលារៀន​​ជា​ថ្មី​ឡើង​វិញ​នៅ​រដូវ​រំហើយ​ឆ្នាំនេះ ។ ក្នុ​ងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​អប់រំ​អាមេរិក លោកស្រី​ Betsy DeVos ក៏​បាន​ប្រកាស​ថា បើ​មិន​​បើក​សាលា​រៀនឡើង​វិញ​​ នោះ​នឹង​ដក​​ថវិកាដែល​​ដ្ឋាភិបាល​ទម្លាក់នោះ​វិញ​​ ​​។ សេចក្តី​សម្រេច​នេះ​ធ្វើ​ឱ្យ​សាលា​រៀន​ជា​ច្រើន​ពិបាក​ទទួល​យក​ ទាក់​ទិន​នឹងរឿង​​នេះ លោក Mike Pence អនុប្រធានាធិបតី​អាមេរិក​បាន​និយាយ​ត្រង់​ៗ​ពីមូលហេតុ​ថា ការ​បើក​សាលារៀន​ឡើង​វិញ​មាន​សារៈសំខាន់​ណាស់​ចំពោះ​សេដ្ឋកិច្ច​អាមេរិក​ដែល​បាន​និង​កំពុង​មាន​ភាព​ថមថយ​ចុះ ទោះ​បី​ជា​នឹង​រងផល​ប៉ះពាល់​ពី​​ហានិភ័យសុវត្ថិភាព​និង​សុខភាពក៏​ដោយ ក៏​រដ្ឋាភិបាល​នៅ​មិន​ស្តាយ​ការ​​បើក​សាលារៀនឡើង​វិញ​​ ។

图片默认标题_fororder_1

    ក្រោម​បរិបទ​ដែល​វិបតិ្ត​ជំងឺ​កូវីដ​១៩​​មិន​មាន​សភាព​ល្អ​ឡើង​វិញ​​ រដ្ឋាភិបាល​អាមេរិក​បែរ​ជាជំរុញ​​ម្តងហើយ​ម្តង​ទៀតឱ្យ​​បើក​សាលារៀន​​និង​ការ​ស្តារ​ផលិតកម្ម​ជាថ្មី​ឡើង​វិញ ។ ដោយមក​ពីដំណើរ​ស្តារសេដ្ឋកិច្ច​ឡើង​វិញ​រហ័ស​ពេក តំបន់​ជា​ច្រើន​នៅ​មិន​ទាន់​ធ្វើ​ការ​ត្រៀម​រៀបចំ​ឱ្យ​បាន​ល្អ​ ក៏​បាន​ស្តារផលិតកម្ម​ឡើង​វិញជា​ប្រញាប់​  ហើយ​ក៏មិន​បាន​អនុវត្តឱ្យ​បាន​ល្អ​នូវ​វិធានការ​ពាក់ព័ន្ធ​នឹង​ការងារ​បង្ការ​និង​គ្រប់​គ្រង​និង​ដាច់​ដោយ​ឡែក​ពីគ្នា ដូច្នេះ នា​ពេល​ថ្មីៗ​នេះ រដ្ឋ​មួយ​ចំនួន​នៅ​តំបន់​ភាគ​ខាង​ត្បូង​និងខាង​លិច​អាមេរិក​បាន​រក​ឃើញករណី​ឆ្លង​ថ្មី​កាន់​តែ​ច្រើន​ឡើង​ៗ ។

图片默认标题_fororder_2

    ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ ដូចកាសែត​ New York Times ​ជាដើម​បាន​សម្គាល់​ឃើញ​ថា ការ​យក​ឈ្នះ​លើ​ជងឺ​កូវីដ​១៩ ដែល​សេតវិមាន​បាន​ប្រកាស​នោះ​ គ្រាន់​តែ​ជា​អ្វី​ដែល​​និយាយ​បាន​តែ​មាត់​ឥត​ប្រយោជន៍ទេ ។ បើសិន​ជា​សភាពការ​ណ៍បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​អាមេរិក​ដូច​លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិកបាន​និយាយ​ដូច្នោះ​ថា ត្រូវ​បាន​បន្ធូរ​បន្ថយ​រួច​ហើយ​ នោះ​សេដ្ឋកិច្ច​អាមេរិក​ក៏​នឹង​ស្តារ​ឡើង​វិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ​​ផង​ដែរ ។ ប៉ុន្តែ​ការ​ពិត​ជាក់​ស្តែង​គឺ បន្ទាប់​ពី​អាមេរិក​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ ការ​រីក​រាល​ដាលនៃ​​ជំងឺ​ឆ្លង​ក្នុង​ស្រុក​អាមេរិក​ក៏​មិន​អាច​គ្រប់​គ្រង​បាន​ ហើយ​នេះ​គ្រាន់​តែ​ជា​ការ​រាល​ដាល​ជុំ​ទីមួយប៉ុណ្ណោះ  អ្នក​ជំនាញ​អាមេរិក​ប៉ាន់​ប្រមាណ​ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​នៅ​អាមេរិក​នឹង​មាន​ភាព​ធ្ងន់​ធ្ងរ​ទៀត​នៅ​រដូវ​រំហើយឆ្នាំ ២០២០​នេះ ។

    ស្ថានភាព​បច្ចុប្បន្ន​របស់អាមេរិក គឺ​បណ្តា​ភាគីនានា​កំពុង​ធ្វើ​ការ​ជ្រើ​សរើ​ស​រវាង​​សុខភាព​ប្រជា​ពលរដ្ឋ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ អ្នក​នយោបាយ​ ពាណិជ្ជករ ​ អ្នក​វិទ្យាសាស្ត្រ​​និង​ប្រជាពលរដ្ឋ​កំពុង​​ស្វែង​រក​តុល្យភាព​រវាង​ការ​បង្ការ​ជំងឺ​ឆ្លង​និង​ការ​អភិវឌ្ឍ ។ ប៉ុន្តែ​ឋិត​ក្នុង​វិបតិ្ត​ជំងឺ​ឆ្លង​បែប​នេះ បើ​អាមេរិក​មិន​ប្រកាន់ឥរិយាបថ​ត្រឹម​ត្រូវ​ចំពោះ​ការ​ពិត​ជាក់​ស្តែង​នៃ​ស្ថានភាព​ជំងឺ​ឆ្លង​ និង​​បំភាន់ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត នោះ​វិបតិ្ត​ជំងឺ​ឆ្លង​នៅ​អាមេរិក​នឹង​មាន​ភាព​កាន់​តែធ្ងន់​ធ្ងរ​ដោយ​ខាន​មិន​បាន​ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស