郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកព្រមានថាជំងឺកូវីដ១៩កំពុងរាលដាលកាន់តែលឿន ចំនួនករណីឆ្លងនៃប្រទេសជាច្រើនបានកើនឡើងខ្ពស់

2020-07-13 15:48:23 cri

ថ្ងៃទី​១២​ ខែ​កក្កដា តាម​ម៉ោង​ក្នុង​តំបន់ អង្គការ​សុខភាព​ពិភពលោក​បាន​ចេញ​របាយការណ៍​ប្រចាំ​ថ្ងៃ​ថ្មី​បំផុត​ស្តីពី​ជំងឺ​កូវីដ​១៩  ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នៅ​លើ​ពិភពលោក​ទាំង​មូល គឺ​២៣០៣៧០​នាក់  ករណី​ស្លាប់៥២៨៥នាក់ ។ នៅ​ទ្វីប​អាមេរិក​ដែល​មាន​ការ​រីក​រាល​ដាល​ធ្ងន់​ធ្ងរ​ជាង​គេ មាន​ចំនួន​ករណីឆ្លង​សរុប​​​ឡើង​ដល់ ៦៥៤០២២២នាក់ ករណី​ស្លាប់​សរុប​ ២៨៣៣៥៧នាក់ ។

ទិន្នន័យ​ស្ថិតិ​ថ្មី​បំផុត​ស្តីពី​ជំងឺ​កូវីដ​១៩​ដែល​សកល​វិទ្យាល័យ​ Johns Hopkins របស់​អាមេរិក​បានប្រកាស​ ​ឱ្យ​ដឹង​ថា គិត​រហូត​ដល់​​វេលា​​ម៉ោង​ ១៧និង​៣៥​នាទី​ រសៀល​ថ្ងៃទី ១២ ខែ​កក្កដា តាម​ម៉ោង​តំបន់ខាង​កើត​របស់​អាមេរិក ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​អាមេរិកមាន​ចំនួន​​លើស​​ពី ៣២៨ ម៉ឺន​នាក់ ពោល​គឺ ៣២៨៨៧៨៨​នាក់ ករណី​ស្លាប់​សរុប​​១៣៥១១៨​នាក់ ។ ក្នុ​ងរយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ករណី​ឆ្លង​ថ្មី​នៅ​អាមេរិក​គឺ ៥៩៩០៤នាក់ ករណី​ស្លាប់​ ៥១៨​នាក់​ ។

ព្រម​ជា​មួយ​គ្នា​នេះ គិតរហូត​ដល់​ម៉ោ​ង​២០​ យប់​​ថ្ងៃទី១២​ ខែ​កក្កដា​ តាម​ម៉ោង​តំបន់​ខាង​កើត​នៃ​ទ្វីប​អាហ្វ្រិក ទិន្នន័យ​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​​អាហ្វ្រិក​បាន​បង្ហាញថា ប្រទេសចំនួន​​៥៤​នៃ ទ្វីប​អាហ្រ្វិក​បាន​រាយការណ៍​​ករណី​ឆ្លង​សរុប ៥៧៨៧៣៤នាក់ ករណីស្លាប់​សរុប ១២៩៩៦នាក់ ៕

图片默认标题_fororder_1625941783

图片默认标题_fororder_1832656490

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស