魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញអង់គ្លេសថែ្លងថា ការគាំពារកិត្យានុភាពរបស់អង្គការសុខភាពពិភពលោក គឺមានសារៈសំខាន់បំផុត ហើយមានតែបណ្តាប្រទេសនានារួមកម្លាំងគ្នា ទើបអាចយកជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បាន

2020-07-13 15:31:31 cri

图片默认标题_fororder_英国专家

    លោក ​Aftab ​Siddiqui ​អ្នកវិភាគ​បញ្ហា​អន្តរជាតិ​របស់​អង់គ្លេស​បាន​ថែ្លង​កាលពី​ថៃ្ងទី​ ១២​ ខែ​កក្កដា ​តាម​ម៉ោង​នៅក្នុងតំបន់ ​ថា ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាលអាមេរិក​នាពេល​ថ្មីៗ​កន្លង​ទៅនេះ​ក្នុង​ការ​ប្រកាស​ជាផ្លូវការ​អំពី​ការ​ដក​ខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក ​គឺជា​រឿង​ដែល​ធ្វើឱ្យ​គេ​ខកចិត្ត​យ៉ាងខ្លាំង។​លោកបាន​សង្កត់ធ្ងន់ថា ​ការ​គាំពារ​កិត្យានុភាព​របស់​អង្គការ​សុខភាព​ពិភពលោក ​គឺ​មាន​សារៈសំខាន់​បំផុត​ ព្រមជា​មួយ​គ្នា​នេះ ​មានតែ​បណ្តាប្រទេស​នានា​រួបរួម​កម្លាំង​គ្នា ​ទើបអាច​យក​ជ័យ​ជម្នះ​លើ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​បាន​។​

    ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន ​លោកសាស្រ្តាចារ្យ ​Aftab ​Siddiqui ​បាន​លើកឡើង​ថា ​ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ ​ថ្មី​របស់​អាមេរិក​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មានខែ​កន្លងមកនេះ ​ហើយ​ក្រុងវ៉ាស៊ីនតោន​ពិតជា​ត្រូវ​ពិចារណា​កំហុស​ឡើង​វិញ​នូវ​ភាពទន់ខ្សោយ​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​នៃ​ប្រព័ន្ធ​សុខាភិបាល​ក្នុងស្រុក។​

    លោកសាស្រ្តាចារ្យ ​Aftab ​Siddiqui ​បាន​ថែ្លងទៀត​ថា ​ការរីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​គឺ​ជា​បញ្ហាប្រឈម​ជាសកល ​ហើយ​អង្គការសុខភាពពិភពលោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ដឹក​នាំ​ការ​ឆ្លើយតប​បញ្ហា​សុខាភិបាល​អន្តរជាតិ។​ហេតុដូច្នេះ ​ការគាំពារ​កិត្យានុភាព​របស់​អង្គការ​សុខភាព​ពិភពលោក ​គឺមាន​សារៈសំខាន់​បំផុត​ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺឆ្លង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស