郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាវាយលុកទាំងលើដីនិងលើទឹកមួយគ្រឿងរបស់កងទ័ពអាមេរិកបានផ្ទុះនៅមូលដ្ឋានកងទ័ពជើងទឹកSan Diegoបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២១នាក់រងរបួស

2020-07-13 15:24:55 cri

  ថ្ងៃ​ទី​១២​ខែ​កក្កដា តាម​ម៉ោង​ក្នុង​តំបន់ តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​អា​មេរិក​ឱ្យ​ដឹង​ថា បន្ទាប់​ពី​នាវាវាយលុកទាំង​លើ​ដីនិងលើ​ទឹក​មួយ​គ្រឿង​របស់​កង​ទ័ព​អា​មេរិក​បាន​ផ្ទុះ​ឆេះនៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹកSan Diego បាន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​បាន​កើន​ឡើង​ដល់យ៉ាង​ហោច​ណាស់​២១នាក់ បច្ចុប្បន្ន ការ​ងារ​ពន្លត់​ភ្លើង​កំពុងបន្ត​ប្រព្រឹត្តិ​ទៅ​ ប៉ុន្តែ នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​បង្ក​ការ​ផ្ទុះ​នេះនៅ​ឡើយទេ។

      បច្ចុប្បន្ន នៅ​មិន​ទាន់​ដឹង​ច្បាស់អំពី​ស្ថានភាពអ្នក​រង​របួសនោះ​ទេ មូលហេតុ​បង្ក​ការ​ផ្ទុះ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​ផង​ដែរ។ នៅ​មុន​ពេល​កើត​មាន​ហេតុការណ៍​ផ្ទុះឆេះ នាវា​នេះ​ទើប​បាន​ធ្វើ​ការ​ថែ​ទាំ​តាម​ពេល​កំណត់៕

图片默认标题_fororder_111

图片默认标题_fororder_112

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស