郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តើនេះមិនមែនជាចិត្តសប្បុរសធម៌?!

2020-06-08 15:09:51 cri

   ​ថ្ងៃទី ​៧ ​ខែមិថុនា  ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ចេញ​ផ្សាយ​«សៀវ​ភៅស​ស្តីពី​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​នៃ​ប្រទេសចិន​» ដែល​បាន​កត់​ត្រា​ ដោយ​សត្យានុម័តនូវ​ដំណើរ​យ៉ាង​លំបាក​លំបិន​របស់​ប្រទេស​ចិន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ព្រម​ទាំង​បូក​សរុប​ជា​ដំណាក់កាល​ពី​ការងារ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​របស់​ប្រទេស​ចិន​ផង​ដែរ ។ បច្ចុប្បន្ន ជំងឺ​ឆ្លង​ត្រូវ​បាន​គ្រប់​គ្រង​ជា​មូលដ្ឋាន​នៅ​ប្រទេស​ចិន ប៉ុន្តែ​នៅ​តំបន់​ផ្សេង​ទៀត​នៅលើ​ពិភពលោក​នៅ​តែ​មាន​ភាព​រីក​រាល​ដាល​ជា​បន្តបន្ទាប់ ដូច្នេះ​ការ​ចេញផ្សាយ​សៀវភៅស​​នេះ​មាន​អត្ថន័យ​សំខាន់​ក្នុង​បច្ចុប្បន្នភាព ។

      សៀវភៅស​នេះ​បាន​កត់​ត្រា​តួលេខ​មួយ​ចំនួន ដូច​ជាគិត​រហូត​ដល់ថ្ងៃ​ទី​៣១​ខែ​ឧសភា ប្រទេស​ចិន​​បាន​ចាត់​បញ្ជូនក្រុម​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​សរុប២៩​​ក្រុមទៅ​កាន់​២៧​ប្រទេស បាន​​ផ្តល់​ជំនួយ​ឧបត្ថម្ភសម្រាប់​ទប់ទល់​នឹង​ជំងឺ​ឆ្លងទៅ​កាន់​១៥០​ប្រទេស​និង​អង្គការ​អន្តរជាតិ​ចំនួន​៤ ។ ពី​ថ្ងៃ​ទី​១​ខែ​មីនា​ដល់​ថ្ងៃ​ទី​៣១​ខែ​ឧសភា ប្រទេស​ចិន​បាន​នាំ​ចេញសម្ភារៈទប់ទល់​នឹង​ជំងឺ​ឆ្លង​ទៅ​កាន់​ប្រទេស​និង​តំបន់​ចំនួន​២០០ ក្នុង​នោះ បូក​រួម​ទាំង​ម៉ាស់៧ម៉ឺន​៦​រយ​លាន​ម៉ាស់ សំលៀកបំពាក់​ការ​ពារ៣៤០លាន​ឈុត វ៉ែនតាការពារ​ភ្នែកចំនួន​១១៥លាន ម៉ាស៊ី​នជួយ​ដក​ដង្ហើម​ចំនួន​៩ម៉ឺន​៦ពាន់​៧០០គ្រឿង ឧបករណ៍ធ្វើ​តេស្ត​រក​វីរុស២២៥លាននិង​ម៉ាស៊ីន​វាស់​សីតុណ្ហភាពរាងកាយតាមអ៊ីនហ្រ្វា​រ៉េដ៤០លាន​២សែន​៩​ម៉ឺន​គ្រឿង ។​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយជា​ទឹក​ប្រាក់​៥០លាន​ដុល្លារ​អាមេរិកដល់​អង្គការ​សុខភាព​ពិភពលោក ព្រម​ទាំង​បាន​បរិច្ចាគប្រាក់និង​សម្ភារៈទៅ​កាន់អង្គការ​អន្តរជាតិ ដូច​ជា​សហព័ន្ធ​វ៉ាក់សាំង​ពិភពលោក​ទាំង​មូល​ជា​ដើម ។ ប្រទេស​ចិន​បាន​សន្យាថា បន្ទាប់​ពី​សម្រេច​ការ​សិក្សា​ស្រាវ​ជ្រាវ​និងការ​ធ្វើ​តេស្ត​លើ​មនុស្ស វ៉ាក់​សាំង​ប្រទេស​ចិនិ​ង​ក្លាយ​ជាផលិតផល​សាធារណៈ​ជា​សកល ។

      វីរុស​ជា​សត្រូវ​រួម​របស់មនុស្សជាតិ មាន​តែសាមគ្គីគ្នា ទើប​អាច​ទទួល​បាន​ឈ្នះ ។ ខណៈ​ពេល​ប្រទេសចិន​ធ្វើ​ការ​តស៊ូយ៉ាង​លំបាក​លំបិន​ជា​មួ​យ​ជំងឺ​ឆ្លង សម្តេច​តេជោ ហ៊ុនសែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ប្រជាជន​កម្ពុជា​បាន​ផ្តល់​ការគាំទ្រ​យ៉ាង​រឹង​មាំ​ដល់​ប្រទេស​ចិន​ ក្រោយ​មក​ ពេល​ដែល​ប្រជាជន​កម្ពុជា​ទប់​ទល់នឹង​ជំងឺ​កូវីដ​១៩ ប្រទេ​សចិន​បាន​ចាត់​បញ្ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ទៅកាន់​កម្ពុជា ព្រម​ទាំង​បាន​ផ្តល់​សម្ភារៈ​ទប់​ទល់​នឹង​ជំងឺ​ឆ្លង​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​ទៀង​ផង ។ ប្រការ​ទាំង​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​រួម​សុខ​រួម​ទុក្ខ ការ​យក​អាសារ​គ្នា​ទៅ​​វិញទៅ​មក ក៏ដូចជា​ក្តីស្រឡាញ់ពិត​ប្រាកដ​ក្នុង​មនុស្សជាតិផង​ដែរ ។

     ​ពិបាក​​នឹក​ស្មានណាស់​ថា បើ​សិន​ជា​ប្រទេស​ចិន​មិន​បាន​គ្រប់​គ្រង​និង​ទប់​ស្កាត់​ជំងឺ​ឆ្លង​មុន​គេ នោះ​ស្ថានការណ៍​ជំងឺ​ឆ្លង​នៅ​លើ​ពិភពលោក​នឹងក្លាយ​ជា​​សភាព​យ៉ាង​ណា ? ប្រសិនបើ​​​អ្វី​ដែល​​ប្រទេសចិន​បាន​ធ្វើ​ដើម្បី​​ទប់​ទល់​នឹង​ជំងឺ​ឆ្លង មិន​ត្រូវ​ចាត់​ទុក​ថា​មាន​ទំនួល​ខុស​ត្រូវ ប្រសិន​បើ​ទង្វើ​របស់​ប្រទេស​ចិន​ក្នុង​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ មិន​ត្រូវ​ចាត់​ទុក​ថា​មាន​ចិត្ត​សប្បុរសធម៌ នោះតើ​អាមេរិក ដែល​អសមត្ថភាព​ក្នុង​ការ​ងា​រទប់ទល់នឹង​ជំងឺ​ឆ្លង​នៅ​ពេល​ដំបូង ទម្លាក់​កំហុស​ឱ្យ​គេ​និង​និយាយ​ពាក្យ​ភូកកុហកនៅ​គ្រា​គន្លឹះ ហើយ​បច្ចុប្បន្ន​បាន​កើត​មាន​ចលាចល​ទៀត​នោះ អាច​រួម​ចំណែក​យ៉ាង​ណា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើ​ផ្ទៃ​អន្តរជាតិ ? សូម​​យើង​នាំ​គ្នា​រង​ចាំមើល ៕

图片默认标题_fororder_353016472

图片默认标题_fororder_0608c

អ្នកបកប្រែ:郭翔青
ប្លុកពិសេស