马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្ឌិតសភាវិទ្យាសាស្ត្រចិនស្រាវជ្រាវនិង​ផលិតថ្នាំ​អង្គបដិប្រាណដែល​មាន​លក្ខណៈពិសេស​ព្យាបាល​សម្រាប់ព្យាបាលជំងឺ​កូវរីដ​១៩ដែលបាន​ចូល​ដំណាក់​កាល​ព្យាបាល​ផ្ទាល់

2020-06-07 16:16:03 cri

 

     មន្ទីរស្រាវជ្រាវមីក្រូជីវសាស្ត្រនៃ​បណ្ឌិតសភាវិទ្យាសាស្ត្រចិនបាន​ប្រកាស​ដំណឹង​កាល​ពី​ថ្ងៃ​ទី ៦ខែ​មិថុនាថា ​ការសុំ​ចូលក្នុង​ដំណាក់កាល​ព្យាបាល​ផ្ទាល់​នៃថ្នាំ​អង្គបដិប្រាណដែល​មាន​លក្ខណៈពិសេស​ព្យាបាល​សម្រាប់ព្យាបាលជំងឺ​កូវរីដ​១៩ដែល​ផលិត​ដោយ​ក្រុម​សិក្សាស្រាវជ្រាវ​បែប​វិទ្យាសាស្រ្តនៃ​មន្ទីរនេះ​ត្រូវបាន​អនុម័តជា​ផ្លូវការ​ពី​នាយកដ្ឋានជាតិ​ឱសថ។ការធ្វើ​តេស្តព្យាបាល​ផ្ទាល់​ជំហានដំបូងក្នុង​កាយ​មនុស្ស​គឺ​ធ្វើ​តេស្តសុវត្ថិភាពនិងកម្រិត​ថ្នាំ។

នេះជា​ការធ្វើតេស្ត​សម្រាប់ព្យាបាល​ផ្ទាល់នូវ​ជំងឺ​កូវីដ​១៩​ដោយ​ប្រើ​ថ្នាំ​អង្គបដិប្រាណ​ដែល​មាន​លក្ខណៈពិសេសព្យាបាលក្នុង​​ចំណោមមនុស្ស​ដែល​មាន​សុខភាព​ល្អ។​ដែល​ជា​សញ្ញាកត់​សម្គាល់​ថា ​ថ្នាំ​អង្គបដិប្រាណនៃ​វីរុស​កូវីដ១៩ដែល​មាន​កម្មសិទ្ធិបញ្ញា​របស់​ប្រទេស​ចិន​បាន​ចូលក្នុងដំណាក់កាល​វាយតម្លៃ​ក្នុង​រាងកាយ​មនុស្សហើយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស