魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Emmanuel Macron ប្រធានាធិបតីបារាំង

2020-06-06 14:25:13 cri

    លោក ​ស៊ីជីនភីង ​បាន​ជួបសន្ទនា​តាមទូរស័ព្ទ​ជាមួយ​លោក ​Emmanuel ​Macron ​ប្រធានាធិបតី​បារាំង​កាលពី​យប់​ថ្ងៃទី ​៥ ​ខែ​មិថុនា។​

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​មក​ ប្រទេស​ចិន​និង​បារាំង​បាន​រក្សា​នូវ​ការ​សម្របសម្រួល​យុទ្ធសាស្ត្រ​ដែល​មាន​កម្រិតខ្ពស់។​ប្រទេស​ចិន​និង​បារាំង​គួរតែ​បន្ត​រួមគ្នា​គាំទ្រ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​រួបរួមគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង ​គួរតែ​ជំរុញ​ការ​សិក្សា​ស្រាវជ្រាវ​រួម​រវាង​ស្ថាប័ន​នៃ​ប្រទេស​ទាំងពីរ ​និង​គាំទ្រ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​និង​ឱសថ ​ក៏ដូចជា​បង្កើន​ការ​អនុវត្ត​មតិឯកភាពរួម​នៃ​មហាសន្និបាត​អង្គការ​សុខភាព​ពិភពលោក​លើកទី ​៧៣ ​ព្រមទាំង​បង្កើន​ការគាំទ្រ​ដល់​អង្គការ​សុខភាព​ពិភពលោក​និង​គាំទ្រ​ដល់​បណ្តាប្រទេស​នៅ​តំបន់​ដែល​មាន​ការ​អភិវឌ្ឍន៍​តិចតួច ​ដូចជា ​អាហ្វ្រិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​នេះ។​

    លោក ​Emmanuel ​Macron ​បាន​ថែ្លងថា ​ប្រទេសបារាំង​សម្តែង​ការកោតសរសើរ​ចំពោះ​ការប្រកាស​របស់​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​ដែលថា ​ប្រទេសចិន​នឹង​ប្រើ​វ៉ាក់សាំង​ដែល​ត្រូវបាន​សិក្សាស្រាវជ្រាវ​និង​ផលិត​ជា​ផលិតផល​សាធារណៈ​អន្តរជាតិ ​ហើយ​រីករាយ​រួម​សហការ​ជាមួយ​ប្រទេសចិន​ដើម្បី​អនុវត្ត​ឱ្យបានល្អ​នូវ​មតិឯកភាពរួម​នៃ​មហាសន្និបាត​អង្គការ​សុខភាព​ពិភពលោក ​គាំទ្រ​អង្គការ​សុខភាព​ពិភពលោក​ឱ្យ​ដើរតួនាទី​សំខាន់ ​ក៏ដូចជា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ព្រមទាំង​បង្កើន​ការ​គាំទ្រ​ដល់​បណ្តាប្រទេស​នានា​នៅ​តំបន់​អាហ្វ្រិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺកូវីដ ​១៩ ​។​លោក​ទន្ទឹងរង់ចាំ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេសចិន​ម្តងទៀត​ក្នុងពេល​ឆាប់ៗ ​ហើយ​ក៏​រំពឹងថា ​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេសទាំងពីរ​នឹង​រក្សា​កិច្ចសន្ទនា​និង​ការផ្លាស់ប្តូរ ​បង្កើន​ការ​យល់ដឹង​គ្នា​ទៅវិញ​ទៅមក​ឱ្យ​កាន់តែស៊ីជម្រៅ​និង​ជំរុញ​គម្រោង​កិច្ចសហប្រតិបត្តិ​ការ​សំខាន់ៗ​។​កិច្ចការ​ដ៏សំខាន់​នាពេល​បច្ចុប្បន្ន ​គឺ​ពន្លឿន​ការ​ដំណើរ​ផលិតកម្ម​ឡើងវិញ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស