魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថែ្លងថា ចិននឹងខិតខំប្រឹងប្រែងក្នុងការជំរុញការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លង

2020-06-06 14:27:44 cri

    លោក ​Geng ​Shuang ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថែ្លង​កាលពី​ថ្ងៃទី ​៥ ​ខែ​មិថុនា ​ថា ​ប្រទេសចិន​នឹង​បន្ត​ប្រកាន់ខ្ជាប់​នូវ​គំនិត​នៃ​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ ​រក្សា​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រប់ភាគី​និង​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញ​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺឆ្លង​ដើម្បី​ពួតដៃគ្នា​យក​ជ័យ​ជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ឱ្យបានឆាប់។​

    នៅក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​កាលពី​ថ្ងៃទី ​៥ ​ខែមិថុនា ​លោក ​Geng ​Shuang ​បាន​ថែ្លង​ទៀត​ថា ​ប្រទេសចិន​ជឿជាក់ថា ​គ្រប់ភាគី​ទាំងអស់​ដែល​ចូលរួម​កិច្ចប្រជុំ​កំពូល​វ៉ាក់សាំង​ពិភពលោក​តាម​ប្រព័ន្ធវីដេអូ​បាន​សម្តែង​គោលបំណង​រួម​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​និង​បាន​បង្ហាញពី​ជំនឿចិត្ត​និង​ការប្តេជ្ញាចិត្ត​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​។​ប្រទេសចិន​សម្តែង​ការស្វាគមន៍​ចំពោះ​ភាពជោគជ័យ​នៃ​កិច្ចប្រជុំ​នេះ។​

    លោក ​Geng ​Shuang ​បាន​សង្កត់ធ្ងន់​ថា ​ប្រទេសចិន​នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​គ្រប់​ភាគី​និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស