徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPompeoដែលប្រសប់និយាយអុជអាលទើបជាការគំរាមកំហែងពិតប្រាកដរបស់លោកខាងលិច

2020-06-03 13:50:16 cri

    ពេល​ផ្តល់បទ​សម្ភាសន៍​ជាមួយ​ស្ថានីយទូរទស្សន៍​ព័ត៌មាន​Fox​នាពេល​កន្លងទៅនេះ លោក​Pompeo​ដែល​ត្រូវគេ​ហៅថា​ជារដ្ឋមន្ត្រី​ការបរទេស​អន់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​បាននិយាយ​បំភិតបំភ័យ​អឺរ៉ុបថា ប្រទេសចិន​កំពុង​បំផ្លាញ​ផលប្រយោជន៍​របស់អាមេរិក​និង​សម្ព័ន្ធមិត្ត​លោកខាងលិច ព្រមទាំង​បង្កជា​ការគំរាមកំហែង​ដល់លោក​ខាងលិច លោកអះអាងថា អឺរ៉ុប​និងអាមេរិក​គួរតែ​សហការគ្នា​ដើម្បី​តទល់នឹង​ប្រទេសចិន នេះគឺជា​សកម្មភាព​ញុះញង់​និងបង្ករឿង​សុទ្ធសាធ ។

    ប៉ុន្តែ​នៅក្នុង​វិបត្តិ​ជំងឺកូវីដ១៩​​ដែល​មនុស្សជាតិ​ប្រឈមមុខ​លើកនេះ តើ​លោក​Pompeo​បាន​ដើរតួនាទី​អ្វីខ្លះ? ប្រជាជនអឺរ៉ុប​មើលឃើញ​ច្បាស់ណាស់ ។ ទស្សនាវដ្តី​Business Insider​អាមេរិក​បាន​ផ្សាយអត្ថបទ​នាពេល​កន្លងទៅនេះថា ការស្ទង់​ប្រជាមតិ​បង្ហាញ​ឱ្យឃើញថា ប្រជាជន​អាល្លឺម៉ង់ ៧៣ ភាគរយ​មានចំណាប់អារម្មណ៍មិនល្អ​ចំពោះអាមេរិក​ក្នុងអំឡុងពេល​រីករាលដាល​នៃជំងឺកូវីដ១៩ ហើយ​អត្រា​គាំទ្រ​អាមេរិក​របស់​ប្រជាជន​អ៊ីតាលី​បានថយចុះ​មកនៅត្រឹម ១៧ ភាគរយ​ប៉ុណ្ណោះ ។

    ក្នុងនាមជា​ប្រទេសខ្លាំង​ផុតលេខ​លើពិភពលោក អាមេរិកមានភាព​ច្របូកច្របល់​ក្នុងការ​ទប់ទល់​ជំងឺកូវីដ១៩ បណ្តាលឱ្យ​មនុស្ស​ជាង ១០ ម៉ឺននាក់​ស្លាប់បាត់បង់ជីវិត ។ ពេលកន្លងទៅនេះ ដោយសារតែ​ប៉ូលីស​ជនជាតិ​ស្បែកស​ធ្វើឱ្យ​បុរស​ជនជាតិ​អាហ្វ្រិក​ស្លាប់​ដោយសារ​ការអនុវត្តច្បាប់​ដ៏ហិង្សា បានបណ្តាលឱ្យកើតមាន​បាតុកម្ម​និង​ការដង្ហែក្បួន​ប្រឆាំង​ការរើសអើង​ពូជសាសន៍​ក្នុងទ្រង់ទ្រាយធំ រហូតដល់​មេដឹកនាំអាមេរិក​គំរាមកំហែង​ប្រើកងទ័ព​ដើម្បី​បង្ក្រាប​បាតុកម្ម​ទៀតផង ។ ដូច្នេះ ទើប​អ្នកប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​នៃប្រទេស​អង់គ្លេស អាល្លឺម៉ង់​និង​ដាណឺម៉ាក​ជាដើម​បាន​ឡោមព័ទ្ធ​ស្ថានទូត​អាមេរិក​ប្រចាំនៅ​ប្រទេសខ្លួន ដោយបំផុស​សកម្មភាព​ប្រឆាំងតវ៉ា​ដើម្បី​គាំទ្រ​ជនជាតិ​ស្បែកខ្មៅ​អាមេរិក ។ តើនរណា​ជា​ការគំរាមកំហែង​មនុស្សជាតិ​ពិតប្រាកដ​ ដែល​បូករួមទាំង​លោកខាងលិច​ផងដែរ អ្នកផង​ទាំងពួង​បានដឹង​ច្បាស់ណាស់ ។

    អ្នកផងទាំងឡាយ​ឃើញថា បន្ទាប់ពី​ផ្ទុះ​​ជំងឺកូវីដ១៩​មក ចិននិង​អឺរ៉ុប​បានគាំទ្រគ្នា​ទៅវិញទៅមក ។ នរណាជា​មិត្តពិត នរណា​ជាមិត្ត​ក្លែងក្លាយ ប្រទេស​និង​ប្រជាជន​អឺរ៉ុប​ចេះថ្លឹងថ្លែង​ដោយខ្លួនឯង​ហើយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស