李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ី ជីនភីងផ្តល់អនុសាសន៍សំខាន់ចំពោះការកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តHainan

2020-06-01 17:19:41 cri

       កាលពី​ពេល​ថ្មីៗកន្លងទៅនេះ​ លោក​ស៊ីជីនភីង​ អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ប្រធានរដ្ឋ​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ផ្តល់​អនុសាសន៍​សំខាន់សម្រាប់​ការ​កសាង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​​ខេត្ត​Hainan ។ ​លោក​បាន​បញ្ជាក់​ថា​ ការ​កសាង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្ត​Hainan ជា​សេចក្តី​សម្រេច​ចិត្ត​ជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់មួយ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ដែល​បាន​គិត​គូរ​ដល់​ស្ថានភាព​ជាតិ​និង​អន្តរជាតិ​​​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយនវានុវត្តរ៍​នៃ​សង្គមនិយម​ដែលប្រកបដោយ​លក្ខណៈពិសេស​ចិន​ វាជា​រឿងដ៏​សំខាន់​មួយ​ក្នុង​ដំណើរ​ធ្វើ​កំណែ​ទម្រង់​និងការ​​បើកទូលាយ​របស់​ចិន​ក្នុង​យុគសម័យ​ថ្មី​ ។

       លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​នៃ​បក្ស​និង​រដ្ឋាភិបាល​ត្រូវ​គិត​គូរ​ពី​​ស្ថានភាព​ទូទៅ​ គាំទ្រការ​ធ្វើ​កំណែទម្រង់​និង​នវានុវត្តរ៍​របស់​ខេត្ត​Hainan ដើម្បី​ជំរុញឱ្យ​​​​ការ​កសាង​កំពង់​ផែ​ពាណិជ្ជកម្ម​សេរី​នៅ​ខេត្ត​Hainan ​ទទួល​បាន​សមិទ្ធផល​ថ្មី​ជា​បន្ត​បន្ទាប់ ។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស