郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទិវាទ្វីបអាហ្រ្វិក៖ធ្វើឱ្យស្នូរកាំភ្លើងស្ងប់ស្ងាត់ក្នុងបរិការណ៍ផ្ទុះរីករាលដាលជំងឺឆ្លង

2020-05-26 15:05:26 cri

   ថ្ងៃ​ទី​២៥​ខែ​ឧសភា​ជា​រៀង​រាល់​ឆ្នាំ​ត្រូវ​បាន​សន្មត​ជា​”ទិវា​ទ្វីប​អាហ្រ្វិក” នៅ​ក្រោម​ការ​រៀបចំ​របស់​សហភាព​អាហ្រ្វិក “ទិវា​ទ្វីបអាហ្រ្វិក”​ឆ្នាំ​នេះ​បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​”ធ្វើ​ឱ្យ​ស្នូរ​កាំភ្លើង​ស្ងប់​ស្ងាត់​ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺ​ឆ្លង”។

      នៅ​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២៥​ខែ​ឧសភា តាម​ម៉ោង​ភាគ​ខាង​កើត​អាហ្រ្វិក គណៈ​កម្មា​ធិ​ការ​សុខ​សន្តិភាព​នៃ​សហភាព​អាហ្រ្វិក​បាន​បើក​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ក្រោម​ប្រធាន​បទ”​ធ្វើ​ឱ្យ​ស្នូរ​កាំភ្លើង​ស្ងប់​ស្ងាត់” ដើម្បី​អំពាវនាវ​ប្រជាពលរដ្ឋ​អាហ្រ្វិក​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ដល់​ទំនាក់​ទំនង​រវាង​ការ​អភិវឌ្ឍនិង​សន្តិភាព ។

      ខណៈពេល​”ទិវា​ទ្វីប​អាហ្រ្វិក”​២៥​ឧសភា​ជិត​ចូល​មក​ដល់ លោក​Guterresអគ្គ​លេខា​ធិ​ការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា អាហ្រ្វិក​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមត្ថ​ភាព​ដឹក​នាំ​មិន​ធម្មតា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ប៉ុន្តែ ការ​ប៉ះ​ទង្គិច​និង​សង្រ្គាម​នៅ​តែ​កើត​មាន​ក្នុង​ប្រទេស​ជា​ច្រើន​នៃ​ទ្វីប​អាហ្រ្វិក លោក​សូម​អំពាវនាវ​ឱ្យ​បណ្តាប្រទេស​នានា​ឆ្លើយ​តប​នឹង​សេចក្តី​អំពាវនាវ​ស្តីពី​ការ​ឈប់បាញ់​គ្នា​ក្នុង​អំឡុង​ពេល​កើត​មាន​ជំងឺ​ឆ្លង ដើម្បី​រួម​គ្នា​យក​ឈ្នះ​លើ​ជំងឺ​កូវីដ​១៩៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស