李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាព​ពិភពលោក​បង្ហាញ​ថា​ ​គ្មាន​ការផ្ទុះ​រីករាល​ដាលជំងឺឆ្លង​​ដោយ​​ទ្រង់ទ្រាយ​ធំ​នៅ​ទ្វីប​អាហ្រ្វីកទេ​

2020-05-26 15:24:38 cri

 លោក​Tedros អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងកាល​ពី​ថ្ងៃ​ទី​២៥​ខែ​ឧសភា​ថា​ បច្ចុប្បន្ន​ទ្វីបអាហ្រ្វីក​គឺ​ជា​តំបន់​រងផល​ប៉ះពាល់​តិច​បំផុត​ពីការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក​ គិត​រហូត​មកទល់​បច្ចុប្បន្ន​ ទ្វីប​អាហ្រ្វីកគ្មាន​ការផ្ទុះ​​រីករាល​ដាល​ជំងឺ​កូវីដ​១៩​ក្នុងង់ទ្រាយ​ធំ​នោះ​ទេ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​វីដេអូ​ លោក​Tedros  បាន​និយាយ​ថា​ ត្បិតតែ​មាន​ប្រទេស​លើសពី​ពាក់​កណ្តាលនៅ​ទ្វីប​អាហ្រ្វីក​បាន​ផ្ទុះ​ការ​រីករាលដាល​ជំងឺ​ឆ្លង​ក្នុង​​សហគមន៍​ ក៏​ប៉ុន្តែករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​និង​ករណី​ស្លាប់​ដែល​បញ្ជាក់​នៅក្នុង​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក​បានបង្ហាញ​ថា​ បច្ចុប្បន្ន​ទ្វីបអាហ្រ្វីក​គឺ​ជា​តំបន់​រងផល​ប៉ះពាល់​តិច​បំផុត​ពីការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​នៅ​ទូទាំង​ពិភពលោក។ ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​ទ្វីប​អាហ្រ្វីក​បានរាយការណ៍​ត្រូវ​ជា​១.៥%​ប៉ុណ្ណោះនៃ​ករណី​ជំងឺ​ឆ្លង​នៅ​ទូទាំង​ពិភពលោក​ ករណី​ស្លាប់​មិន​ដល់​០.1%នៃ​ករណី​ស្លាប់​នៅ​ទូទាំង​ពិភពលោក​នោះទេ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស