马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីជំងឺ​ឆ្លងលាតត្រដាង​ការពិតនៃ​របស់​ដែល​ហៅថា​មនុស្ស​គ្រប់​គ្នាមាន​ភាព​ស្មើ​គ្នារបស់​អ្នក​នយោបាយ​អាមេរិក

2020-05-24 16:22:42 cri

 

     កាល​ពី​យប់​ថ្ងៃ​ទី​២១​ខែ​ឧសភា​តាម​ម៉ោង​ក្នុង​តំបន់ ​អង្គការUNICEFបាន​ចុះ​ផ្សាយ​អត្ថបទ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ព្រមាន​អាមេរិក​ថា​ត្រូវតែបញ្ឈប់​ការ​បញ្ជូន​កុមារ​ចេញពី​ដែន​ក្នុង​អំឡុង​ពេល​ករណី​ជំងឺ​ឆ្លង​រីករាលដាល ​ជា​ពិសេស​គឺ​កុមារ​គ្មាន​អាណាព្យាលបាល។​ការ​នេះ​បង្ហាញ​ឱ្យឃើញថា ​វិសមភាពអាមេរិក​មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ ​សភាពការណ៍​សិទ្ធ​មនុស្ស​កាន់តែ​អាប់អួរ​ក្នុង​អំឡុង​ពេល​ករណីជំងឺ​ឆ្លងកំពុង​រីករាលដាល។

      តាំងពី​ចូល​ខែ​មីនា​មក ​រដ្ឋាភិបាល​អាមេរិក​បាន​បញ្ជូនកុមារ​ជា​អន្តោប្រវេសន៍​យ៉ាងហោច​ណាស់​១ពាន់នាក់ទៅ​ប្រទេស​ម៉ិកស៊ិក ​សាលវ៉ាឌ័រ ហ្គាតេម៉ាឡានិង​ហុងឌូរ៉ាសវិញ​ដោយ​គ្មាន​អាណាព្យាបាលអមដំណើរ។

      អ្នកចាស់​ៗ​អាមេរិក​ជា​ច្រើន​ដែល​រស់នៅ​ក្នុង​មន្ទីរ​ចិញ្ចឹមជីវិត​ក្នុង​ជរា​ចាស់បាន​ទៅ​ជា​បន្ទុក​ឬក៏​ហៅថា​សំរាម​របស់​អ្នក​នយោបាយ​អាមេរិក​ដែរ។អភិបាល​រដ្ឋ​មួយ​ចំនួននៃ​អាមេរិក​បាន​ចេញ​ផ្សាយ​បទ​បញ្ជា​ឱ្យ​ស្ថាប័ន​ចិញ្ចឹមជីវិតក្នុង​ជរា​ចាស់​ក្នុង​តំបន់​ផ្តល់​គ្រែ​សម្រាប់​អ្នក​ជំងឺ​កូវីដ​១៩​ដោយ​មិន​ត្រូវ​បដិសេធ​ទេ។តាម​ការ​ត្រួតពិនិត្យ​នៃ​កាសែតញូវយ៉កថែមស៍​បាន​ឱ្យ​ដឹងថា ​អ្នក​ជំងឺ​កូវីដ១៩​នៃ​អាមេរិកមាន​១១%មកពី​ស្ថាប័ន​ចិញ្ចឹម​ជីវិត​ជរាចាស់ ​ករណី​ស្លាប់​លើស​ពី​១ភាគ៣​មាន​ទំនាន់ទំនង​ជា​មួយ​​ស្ថាប័ន​ចិញ្ចឹម​ជីវិត​ជរាចាស់។

      តាម​ការ​ពិត ​ការ​ដែល​អ្នក​ចាស់​ៗ​ ​កុមារ​ ​ជនក្រីក្រនិង​ជនជាតិសម្បុរពណ៌បាន​ប្រឈម​មុខ​ភាពលំបាក​ក្នុង​អំឡុងពេល​ករណី​ជំងឺ​ឆ្លង​ជា​ការ​បង្ហាញ​នូវ​ទំនាស់​និង​វិសមភាពនៃ​សង្គម​អាមេរិក​។ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ទំនាស់​សង្គម​បែប​នេះ​មាន​ភាព​កាន់តែ​ធ្ងន់ធ្ងរ។

      ការ​សម្តែង​របស់​អ្នក​នយោបាយ​អាមេរិក​បាន​បញ្ជាក់ពី​​សេចក្តីសន្និដ្ឋានរបស់​កាសែត​ Timeអាមេរិក​គឺ ​ករណីជំងឺកូវីដ១៩បង្ហាញ​ឱ្យ​ឃើញ​នូវ​បរាជ័យ​នៃប្រជាធិបតេយ្យអាមេរិក។

អ្នកបកប្រែ:马小青
ប្លុកពិសេស