马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃ​កិច្ច​ប្រជុំលើក​ទី​៣​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ពី​១៣​ថ្លែងថា ​ថវិកាការពារ​ជាតិ​នៃ​ប្រទេស​ចិន​គឺ​សមរម្យ​និង​អត់ធ្មត់ដែល​គ្មាន​​បញ្ហា​​ថវិកាយោធាកំបាំងនោះ​ទេ

2020-05-22 20:10:02 cri

图片默认标题_fororder_微信图片_20200522194957

图片默认标题_fororder_微信图片_20200522195017

យប់ថ្ងៃ​ទី​២១​ខែ​ឧសភា ​កិច្ចប្រជុំលើក​ទី​៣​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតិកាល​ពី​១៣បាន​ធ្វើ​សន្និសីទ​សារ​​ព័ត៌មាន​នៅ​វិមានសភា​ប្រជាជន​ចិន​។លោក​ZhangYesuiអ្នក​នាំពាក្យ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​បាន​ឆ្លើយ​តបសំណួរ​ពាក់ព័ន្ធនឹងថវិកា​ការពារជាតិ​ចិន​ថា ​ថវិកាការពារ​ជាតិ​នៃ​ប្រទេស​ចិន​គឺ​សមរម្យ​និង​មាន​ភាពអត់ធ្មត់។

លោក​ZhangYesuiបាន​ថ្លែងថា ​ប្រទេស​ចិន​អនុវត្ត​គោល​នយោបាយ​ការពារ​ជាតិ​ដែល​មាន​លក្ខណៈការពារ។ថវិកា​ការពារ​ជាតិ​នៃ​ប្រទេស​ចិន​មាន​ភាព​សមរម្យ​និង​អត់ធ្មត់មិន​ថា​ទំហំទឹកប្រាក់ ទាំងការ​គិតជា​មធ្យម​ក្នុងមនុស្ស​ម្នាក់ៗឬក៏និង​អនុបាតនៃ​ផលិតផល​ក្នុង​ស្រុកសរុបនោះទេ។បើ​មើល​ពី​ក្របខ័ណ្ឌ​ពិភពលោក​ឃើញ​ថា ​អនុបាតនៃ​​ថវិកា​ការពារ​ជាតិ​ចិនធៀបនឹង​ផលិតផល​ក្នុង​ស្រុក​សរុបគឺ​ត្រូវ​ជា​១.៣%​​ជា​ច្រើន​ឆ្នាំ​ជាប់ៗ​​ដែល​ទាប​ជាង​យ៉ាងច្រើន​ពី​កម្រិត​មធ្យមនៃ​​ពិភពលោកដែល​មានរហូតដល់​២.៦%។

លោក​ZhangYesuiបាន​គូសបញ្ជាក់ថា ​ប្រទេស​ចិន​បាន​ប្រគល់​របាយការណ៍ស្តីពី​ថវិកាយោធាជូន​ចំពោះ​អង្គការ​សហប្រជាជាតិ​ជា​រៀងរាល់​ឆ្នាំ​ចាប់ពី​ឆ្នាំ២០០៧មក​​ដែល​បាន​កត់ត្រាយ៉ាង​ច្បាស់​លាស់​​អំពី​ការ​ប្រើប្រាស់នៃ​​ថវិកាការពារ​ជាតិពោលគឺ​មិនដែល​​មាន​បញ្ហា​ថវិកា​យោធា​កំបាំងនោះទេ។​

អ្នកបកប្រែ:马小青
ប្លុកពិសេស