魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ផ្ញើសារលិខិតអបអរសាទរ"ទិវាតែអន្តរជាតិ"លើកដំបូង ខណៈអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិប្រារព្ធសកម្មភាពអបអរ"ទិវាតែអន្តរជាតិ"លើកដំបូង

2020-05-22 18:23:43 cri

 

   កាលពី​ថ្ងៃទី ​២១ ​ខែឧសភា ​ឆ្នាំនេះ ​គឺជា"ទិវា​តែ​អន្តរជាតិ"​លើក​ដំបូង​ដែល​បាន​សន្មត​ដោយ​អង្គការសហប្រជាជាតិ។​លោក​ប្រធានរដ្ឋចិន ​ស៊ីជីនភីង ​បាន​ផ្ញើ​សារលិខិត​ចូលរួម​អបអរ​ការធ្វើ​សកម្មភាព​ពាក់ព័ន្ធ​មួយចំនួន​ដើម្បី​សាទរ​"ទិវា​តែ​អន្តរជាតិ"​។​

    លោក ​ស៊ីជីនភីង ​បាន​លើកឡើង​ថា ​ស្លឹកតែ​មាន​ដើម​កំណើត​នៅ​ប្រទេសចិន ​ហើយ​មាន​ប្រជាប្រិយភាព​នៅ​លើ​ពិភពលោក។​ការ​បង្កើត​"ទិវា​តែ​អន្តរជាតិ"​ដោយ​អង្គការ​សហប្រជាជាតិ​បាន​ឆ្លុះបញ្ជាំង​ពី​ការទទួលស្គាល់​និង​ការយកចិត្តទុកដាក់​របស់​សហគមន៍​អន្តរជាតិ​ចំពោះ​តម្លៃ​ស្លឹកតែ​និង​មាន​សារៈសំខាន់​យ៉ាងខ្លាំង​ក្នុង​ការ​ជំរុញ​ភាពផុលផុស​នៃ​ឧស្សាហកម្ម​ផលិត​តែ​និង​ជំរុញ​ការផ្សាព្វផ្សាយ​វប្បធម៌តែ។​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​គ្រប់​ភាគី​ទាំងអស់​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ផលិត​តែ​ប្រកបដោយ​និរន្តរភាព​និង​រឹងមាំ​និង​ធ្វើឱ្យ​មនុស្ស​កាន់តែច្រើន​បាន​ស្គាល់ ​ចូលចិត្ត​តែ​ព្រមទាំង​ចែក​រំលែក​គ្នា​នូវ​ជីវភាព​រស់នៅ​ដ៏​ល្អបវរ​។​

    នា​ថ្ងៃដដែល​នោះ ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ​បាន​ប្រារព្ធ​ពិធី​អបអរ​"ទិវា​តែ​អន្តរជាតិ"​លើកដំបូង​តាម​ប្រព័ន្ធ​វីដេអូ​។​

    លោក ​ឈូដុងយូ ​អគ្គនាយក​នៃ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ​បាន​ថែ្លង​ថា ​ស្លឹកតែ​មាន​តម្លៃ​សេដ្ឋកិច្ច​ដ៏​សំខាន់ ​តែ​តំបន់​បង្កបង្កើន​ផល​តែ​ជា​ច្រើន​កន្លែង​ស្ថិតក្នុង​ភាពក្រីក្រ ​ដូច្នេះ ​តំបន់ទាំងនេះ​ត្រូវ​ការ​ឧស្សាហកម្ម​ផលិត​តែ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស