魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្យាដ៏ម៉ឺងម៉ាត់របស់ប្រទេសចិនទទួលបានការកោតសរសើរពីបណ្តាភាគីនានាក្នុងខណៈពិភពលោកទាំងមូលកំពុងធ្វើកិច្ចសហប្រតិបត្តិការគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-05-21 13:53:14 cri

图片默认标题_fororder_在全球合作抗疫之际中国郑重承诺获多方点赞1

កាលពី​ថ្ងៃទី២០​ខែឧសភា​ លោក ​Tedros ​Adhanom ​Ghebreyesus​ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បានថ្លែងថា មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី៧៣​ទទួលបាន​សមិទ្ធផលច្រើន​ណាស់ ដែលបាន​បង្ហាញនូវ​សាមគ្គីភាព​ដែលមិន​ធ្លាប់មាន​ពីមុន លោកក៏​សូមថ្លែង​អំណរគុណ​ចំពោះ​ប្រទេស​ជាសមាជិក​ដែលបាន​អនុម័ត​ជាឯកច្ឆន្ទនូវ​សេចក្តីសម្រេចចិត្ត​អំពីជំងឺ​កូវីដ១៩ ។

នៅក្នុង​ពិធី​បើកមហាសន្និបាត មេដឹកនាំ​ចិនបាន​ប្រកាសពី​វិធានការ ៥ ចំណុច​របស់ចិន​សម្រាប់ជំរុញ​កិច្ចសហប្រតិបត្តិការ​ពិភពលោក​ក្នុងការ​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ និងអំពាវនាវ​បណ្តាប្រទេស​នានា​ឱ្យពួតដៃគ្នា​កសាង​សហគមន៍​រួមវាសនា​សុខភាព​មនុស្សជាតិ ដែល​ទទួលបាន​ការកោតសរសើរ​ពីសហគមន៍​អន្តរជាតិ ។ ទីភ្នាក់ងារ​ព័ត៌មានBloomberg​បាន​ចុះផ្សាយ​បទវិចារណកថា​ថា ប្រទេសចិន​សន្យា​គាំទ្រ​អង្គការ​សុខភាព​ពិភពលោក​ដោយពេញទំហឹង វាផ្ទុយគ្នា​យ៉ាងខ្លាំង​ជាមួយនិង​ទង្វើ​របស់រដ្ឋាភិបាល​លោកត្រាំ​ដែល​ស្តីបន្ទោស​និង​ឈប់ផ្តល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក ៕

图片默认标题_fororder_在全球合作抗疫之际中国郑重承诺获多方点赞2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស