邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាស៊ានបើកធ្វើសិក្ខាសាលាតាមអនឡាញស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធនឹងជំងឺឆ្លង

2020-05-21 14:40:58 cri

图片默认标题_fororder_许宁宁

      កាលពីថ្ងៃទី ២០ ខែឧសភា  ​សិក្ខសាលា​​​ស្តីពី​ការរួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​ឆ្លង​ចិន-អាស៊ាន​បាន​​បើកធ្វើ​តាម​អនឡាញ។

      លោក Xv Ningning ​ប្រធាន​ប្រតិបត្តិ​នៃ​​ក្រុម​ប្រឹក្សា​ធុរកិច្ច​​ចិន-អាស៊ាន​បាន​បញ្ជាក់ថា  ​ស្រប​នឹង​ការបង្កើន​ការបង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ-19 ​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​គួរ​ផ្តោត​សំខាន់​លើ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​​​ឡើងវិញ​ជាបណ្តើៗ ​ ​ពន្លឿន​​ការស្តារ​ឡើងវិញ​នៃ​ការសាងសង់​​គម្រោង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី។ ​ឆ្នាំ ២០២០ នេះ​ជា​ឆ្នាំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឌីជីថល​ចិន-អាស៊ាន​  ​គឺជា​ឱកាស​ល្អ​សម្រាប់​​ទ្វេភាគី​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដូចជា​ ​ការផ្តល់សេវាកម្ម​វេជ្ជសាស្ត្រ​ពីចម្ងាយ​ ​និង​ធុរកិច្ច​អេឡិចត្រូនិក​ជាដើម។

      សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី ១៩ ខែឧសភា  ​​បណ្តា​ប្រទេស​អាស៊ាន​​បាន​រាយការណ៍​ពី​ករណី​ឆ្លងជំងឺ​កូវីដ-19​សរុប​ជាង​ 6 ម៉ឺន 9 ពាន់ករណី​។ ​កន្លងមកនេះ ​អ្នកជំនាញវេជ្ជសាស្ត្រ​ចិន​បាន​​ជួបប្រជុំ​ពិភាក្សា​តាម​អនឡាញ​ជា​ញឹកញាប់​​ជាមួយ​បុគ្គលិក​វេជ្ជសាស្ត្រ​​នៃ​ប្រទេស​អាស៊ាន​ទាំង​ ១០ ​ដើម្បី​ណែនាំ​ពី​បទពិសោធន៍​ចិន​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ​​ក្នុងគោល​បំណង​ជួយ​បណ្តា​​ប្រទេស​អាស៊ាន​​ឱ្យ​​បង្ការ​​​ការរីករាលដាលនៃ​ជំងឺកូវីដ-19 ​​និង​កាត់បន្ថយអត្រា​ស្លាប់៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស