魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang ធ្វើជាអធិបតីនៃសន្និសីទក្រុមការងារដឹកនាំការទប់ទល់នឹងការរាតត្បាតនៃជំងឺ កូវីដ ១៩ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន

2020-05-21 14:25:33 cri

    កាលពី​ថ្ងៃ​ទី ​២០ ​ខែ​ឧសភា ​លោក ​Li ​Keqiang ​នាយករដ្ឋមន្រ្តីចិន​បាន​ធ្វើជា​អធិបតី​នៃ​សន្និសីទ​ក្រុម​ការងារ​ដឹកនាំ​ការ​ទប់ទល់​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ ​១៩ ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន។​

    សន្និសីទនេះ​បាន​ចង្អុលបង្ហាញ​ថា ​ចាំបាច់​ត្រូវ​ពង្រឹង​ការ​បង្ការ​និង​គ្រប់គ្រង​តំបន់​សំខាន់ៗ​ឱ្យបាន​ទាន់ពេលវេលា​ដើម្បី​បង្ការ​លើកទី​ ២ ​នៃ​ការរីករាលដាល​នៃ​ជំងឺឆ្លងនេះ​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺឆ្លង។​បូកសរុប​ការងារ​និង​ជំរុញ​ការ​ផ្សព្វផ្សាយ​បទពិសោធន៍​និង​ការអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការ​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​និង​ស្តារ​ផលិតកម្ម​ឡើងវិញ​អំឡុង​ពេល​ថ្ងៃឈប់សម្រាក​"ទិវា​ពលកម្ម​អន្តរជាតិ" ​ក៏ដូចជា​ធ្វើឱ្យបានល្អ​នូវ​ការងារ​បង្ការ​និង​គ្រប់គ្រង​ជា​ភាពប្រក្រតី​នូវ​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង​ដើម្បី​ពន្លឿន​ការងើប​ឡើង​វិញ​នៃ​ការប្រើប្រាស់​និង​សេដ្ឋកិច្ច។​

    ថ្ងៃឈប់សម្រាក​"ទិវា​ពលកម្ម​អន្តរជាតិ" ​គឺជា​វិស្សមកាល​តូច​ទីមួយ​របស់ចិន​បន្ទាប់ពី​ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង​បាន​ឈាន​ចូល​ក្នុង​ដំណាក់កាល​ប្រក្រតី ​ហើយ​ឧបករណ៍​គមនាគមន៍​គ្រប់ប្រភេទ​ដែល​បាន​ដឹកជញ្ជូន​អ្នកដំណើរ ​សរុប​ចំនួន ​១២១ ​លាន​នាក់​និង​ការប្រើប្រាស់​ខាង​ការហូបចុក​និង​ការស្នាក់នៅ​បាន​ស្តារ​ឡើង​វិញ​ច្រើន​បង្គួរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស