魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំសហភាពអឺរ៉ុបថែ្លងថា វ៉ាក់សាំងសម្រាប់ប្រឆាំងជំងឺកូវីដ ១៩ មិនមែនជាសម្ភារៈប្រណីតសម្រាប់មនុស្សពីរបីនាក់នោះទេ វាគួរតែផ្តល់សម្រាប់មនុស្សគ្រប់រូប

2020-05-20 13:59:11 cri

图片默认标题_fororder_欧盟领导人:新冠疫苗不是供少数人享有的奢侈品 应提供给所有人

    លោកស្រី ​Ursula ​von ​der ​Leyen ​ប្រធាន​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី ​១៩ ​ខែ​ឧសភា ​ថា ​សហភាព​អឺរ៉ុប​បាន​ឆ្លើយតប​យ៉ាង​សកម្ម​ចំពោះ​ការអំពាវនាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​រៃអង្គាស​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺកូវីដ​ ១៩ ​។​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​គឺ ​មិនអាច​កាត់ផ្តាច់​ពី​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​មនុស្ស​គ្រប់​រូប​នោះឡើយ​។​វ៉ាក់សាំង​មិនមែន​ជា​សម្ភារៈ​ប្រណីត​សម្រាប់​មនុស្ស​ពីរបី​នាក់​នោះទេ ​នៅពេល​ដែល​វ៉ាក់សាំង​ត្រូវបាន​ផលិតឡើង​ដោយ​ជោគជ័យ ​វា​ត្រូវ​តែ​ធានាថា ​នឹង​ដាក់ឱ្យ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សម្រាប់​មនុស្ស​គ្រប់គ្នា។​

    មុនពេល​នោះ ​គណៈកម្មាធិការ​សហភាព​អឺរ៉ុប​បាន​ស្នើ​ធ្វើ​សន្និសីទ​ស្តីពី​ការ​សន្យា​បរិច្ចាគ​ប្រាក់​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​តាមទម្រង់​ពហុភាគី​ដែល​បាន​រៃអង្គាស​ថវិកា​ចំនួន ​៧,៤ ​ពាន់​លាន​អឺរ៉ូ​ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ការ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ ​និង​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​វ៉ាក់សាំង៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស