李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតសុខភាពពិភពលោក គឺជាការបង្ហាញអាកប្បកិរិយារបស់សហគមន៍អន្តរជាតិចំពោះមនុស្សដែលប៉ុនប៉ងឱ្យតំបន់តៃវ៉ាន់ឯករាជ្យ

2020-05-20 17:01:12 cri

    ប្រធាន​មហាសន្និបាត​សុខភាព​ពិភពលោក​លើក​ទី​ ៧៣​ បាន​ប្រកាស​កាលពី​ថ្ងៃទី ១៨ ខែ​ឧសភា​ថា មហាសន្និបាត​នេះ​មិន​ធ្វើការ​ពិភាក្សា​ទៅលើ​សំណើ​​របស់​ប្រទេស​មួយ​ចំនួន​តូច​ស្តីពី “ ​ការអញ្ជើញ​តំបន់​តៃវ៉ាន់ឱ្យ​​ចូល​រួម​មហាសន្និបាត​សុខភាព​ពិភពលោក​ក្នុង​នាម​ជា​អ្នក​សង្កេត​ការណ៍ “​នោះ​ទេ​។ ជុំ​វិញ​ករណី​នេះ​ លោក​ Ma Xiaoguang  អ្នក​នាំពាក្យ​ការិយាល័យ​កិច្ច​ការ​​តៃ​វ៉ាន់​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១៩ ខែ​ឧសភា​ថា​ នេះ​បាន​បញ្ជាក់​ម្តង​ទៀតថា​ ការ​ប៉ុនប៉ងឱ្យ​តំ​បន់​តៃវ៉ាន់ឯករាជ្យ គឺ​មិន​អាច​សម្រេច​បាន​ទេ​ ។ គោលការណ៍​ប្រទេស​ចិន​តែ​មួយ​គឺ​ជា​គំនិត​ឯកភាពរួម​​នៃ​សហគមន៍​អន្តរជាតិ ។

    អង្គការ​សុខភាព​ពិភពលោក​ជា​ស្ថាប័នឯកទេស​នៃអង្គការ​សហប្រជាជាតិ​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​មាន​អធិបតេយ្យភាព​ ឯតំបន់​តៃវ៉ាន់​ជា​តំបន់​មួយ​នៃ​ប្រទេស​ចិន​ គឺ​​គ្មាន​សិទ្ធិ​ចូលរួម​សន្និបាត​សុខភាព​ពិភពលោក​ទេ​ ។

    មហា​សន្និបាត​​សុខភាព​ពិភពលោកឆ្នាំ​២០២០នេះ​​បាន​បើកធ្វើ​ខណៈពេល​​ជំងឺ​កូវីដ​ ១៩ ​កំពុង​តែ​រីក​រាល​ដាល​លើ​ពិភពលោក​ ។ ពេល​វេលាដ៏សំខាន់​នេះ​ត្រូវតែ​ទុកឱ្យ​ប្រទេស​នានា​​ធ្វើការ​ពិភាក្សា​​ពី​កិច្ច​សហប្រតិបត្តិការ​ដើម្បី​ទប់ទល់​នឹង​ជំងឺ​កូវីដ ១៩ ។ ឯអជ្ញាធរ​នៃ​បក្ស​​ប្រជាធិបតេយ្យរីក​ចម្រើន​របស់​តៃវ៉ាន់​បែរជា​​ឆ្លៀត​ឱកាស​នេះ​លេង​​ឧបាយកលនយោបាយ​ ប្រាកដ​ជា​​ត្រូវ​​រង​ការ​ប្រឆាំង​ជា​ទូទៅ​ពី​សំណាក់សហគមន៍អន្តរជាតិបែបនេះ​ហើយ​ ។

 

图片默认标题_fororder_国台办发言人马晓光

图片默认标题_fororder_3333

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស