孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកវិទ្យាសាស្ត្រអង់គ្លេសច្រានចោលឧបាយកលអំពីប្រភពវីរុសក្នុងកិច្ចប្រជុំសភា

2020-05-20 15:06:54 cri

图片默认标题_fororder_英国科学家

    កាលពី​ថ្ងៃទី១៩​ខែឧសភា​តាមម៉ោងតំបន់​ អ្នកវិទ្យាសាស្ត្រ​អង់គ្លេសបាន​ច្រានចោល​ឧបាយកល​ដែលថាវីរុស​ជំងឺកូវីដ១៩​គឺមានប្រភពពី​បន្ទប់ពិសោធន៍​ក្រុងវូហាន​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​នៃសភា​ជាន់ខ្ពស់របស់​អង់គ្លេស ។

    ពេលឆ្លើយ​សំណួរអំពី​ការដែលតើ​សំណាក​បានពីមន្ទីរ​ស្រាវជ្រាវ​វីរុសក្រុងវូហាន​បណ្តាលឱ្យ​កើតជំងឺ​កូវីដ១៩ឬអត់​ អ្នកទទួល​ខុសត្រូវផ្នែក​វិទ្យាសាស្ត្រ​ក្រុមហ្សែននៃ​វីរុសនិង​ព័ត៌មាន​វិទ្យាជីវសាស្ត្រនៃ​សកលវិទ្យាល័យ ​Glasgow បាន​ឆ្លើយយ៉ាង​ម៉ឺងម៉ាត់ថា “ទេ ​ដាច់ខាត​មិនមែនទេ​ ។ ហើយគ្មាន​ភស្តុតាងអ្វី​មកបញ្ជាក់ពី​ទស្សនៈ​បែបនេះទេ ។”

    ពេលថ្មីៗ​កន្លងទៅនេះ​ ក្រុមស្រាវជ្រាវដែល​បង្កើតឡើង​ដោយ​បញ្ញវន្តរបស់​សហរដ្ឋអាមេរិក ​អង់គ្លេសនិង​អូស្ត្រាលី​បាន​រកឃើញថា​ វីរុសជំងឺកូវីដ​១៩មានលក្ខណៈ​រាតត្បាតខ្លាំង​ណាស់ ​មិនអាច​បង្កើតដោយ​មនុស្សទេ ​តែអាច​កើតចេញពី​ធម្មជាតិ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស