魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសុន្ទរកថារបស់លោកប្រធានរដ្ឋចិនស៊ីជីនភីងដែលថ្លែងក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោកលើកទី ៧៣ តាមប្រព័ន្ធវីដេអូ

2020-05-20 14:01:21 cri

图片默认标题_fororder_国际社会高度评价习近平主席在第73届世界卫生大会视频会议开幕式上的致辞1

    កាលពី​យប់​ថ្ងៃទី១៨​ខែឧសភា​នៅក្នុង​ពិធី​បើក​មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី ៧៣ លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បានថ្លែង​សុន្ទរកថា​ក្រោម​ចំណងជើងថា រួមសាមគ្គី​និងធ្វើកិច្ច​សហប្រតិបត្តិការគ្នា​ដើម្បី​យកឈ្នះលើ​ជំងឺកូវីដ១៩ រួមគ្នា​បង្កើត​សហគមន៍​រួមវាសនា​សុខភាព​មនុស្សជាតិ ។ ឥស្សរជន​នៃប្រទេស​ជាច្រើន​បាន​វាយតម្លៃខ្ពស់​ចំពោះ​សុន្ទរកថា​របស់​លោកស៊ីជីនភីង ដោយបាន​សម្គាល់ថា បណ្តាប្រទេស​នានា​ចាំបាច់​ធ្វើកិច្ច​សហប្រតិបត្តិការគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩ រួមគ្នា​បង្កើត​សហគមន៍​រួមវាសនា​សុខភាព​នៃមនុស្សជាតិ ។

    លោកHanySelim ឧបការី​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការអាស៊ី​នៃក្រសួង​ការបរទេស​អេហ្ស៊ីប​ថ្លែងថា គ្មានអ្វី​ដែលអាច​បកស្រាយ​ពីទស្សនៈ​អំពីការ​បង្កើត​សហគមន៍​រួមវាសនា​មនុស្សជាតិ​ដូច​ប្រទេសចិននោះទេ ។ ប្រទេសចិន​បាន​ផ្តល់ជំនួយ​ដល់​ប្រជាជន​ពិភពលោក​នៅចំពោះមុខ​ការប្រឈម​បញ្ហា​របស់​មនុស្សជាតិ​ទាំងមូល​លើកនេះ។ អ្វីដែល​ប្រទេសចិន​បានអនុវត្ត គឺជា​កិច្ចការ​ដែល​ប្រទេស​មាន​ទំនួលខុសត្រូវ​បានធ្វើ ។

    លោកBeattie ប្រធាន​វិទ្យាសាស្ត្រ​នៃមជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ាន​នៃសកលវិទ្យាល័យChulalongkorn​ប្រទេសថៃ​បានថ្លែងថា លោកស៊ីជីនភីង​លើកឡើងថា ការស្តារ​សេដ្ឋកិច្ច​ពិភពលោក​ឡើងវិញ​ត្រូវការ​ប្រទេសនានា​ចាប់ដៃ​អភិវឌ្ឍ​ជាមួយគ្នា ថ្នាំវ៉ាក់សាំង​ជំងឺកូវីដ១៩​នឹងត្រូវ​ចាត់ទុកជា​ផលិតផល​សាធារណៈ​ពិភពលោក ប្រការនេះនឹង​ជួយប្រជាជន​ដែលកំពុង​រងទុក្ខវេទនា​ពីជំងឺកូវីដ១៩​ដោយមាន​ប្រសិទ្ធភាព ។ ប្រទេសចិន​គាំទ្រ​សហគមន៍​អន្តរជាតិ​រួមគ្នា​ប្រយុទ្ធប្រឆាំងនឹង​ជំងឺកូវីដ១៩​និងឆ្លងផុតពី​ភាពលំបាក វាបាន​បង្ហាញនូវ​ទំនួលខុសត្រូវ​របស់​ប្រទេសធំមួយ ។

图片默认标题_fororder_国际社会高度评价习近平主席在第73届世界卫生大会视频会议开幕式上的致辞2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស