孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា សង្ឃឹមភាគីអូស្ត្រាលីលះបង់ចោលគំនិតធ្វើឱ្យបញ្ហាជំងឺឆ្លងទៅជារឿងនយោបាយ

2020-05-20 14:57:29 cri

    កាលពី​ថ្ងៃទី១៩​ខែឧសភា ​លោក Zhao​ Lijian ​អ្នកនាំពាក្យ​ក្រសួង​ការបរទេសចិន​បាន​ថ្លែងថា​ សេចក្តី​ព្រាងច្បាប់នៃ​សេចក្តី​សម្រេចចិត្តអំពី​ជំងឺកូវីដ១៩​ដែល​មហាសន្និបាត​សុខភាព​ពិភពលោក​កំពុងពិភាក្សា​នោះគឺខុសគ្នា​ស្រឡះ​ទៅនឹង​​ “ការពិនិត្យ​ពិភាក្សា​អន្តរជាតិ​ដោយ​ឯកតោភាគី”​អំពីជំងឺឆ្លង​ដែលលើកឡើង​ដោយ​អូស្ត្រាលី ។

    កាលពីថ្ងៃ​ទី១៨ខែឧសភា ​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​បានថ្លែងថា​ ប្រទេស​ជាច្រើន​គាំទ្រ​សេចក្តីសម្រេចចិត្ត​អំពីជំងឺឆ្លង​ដែល​សហភាពអឺរ៉ុប​លើកឡើងក្នុង​មហាសន្និបាត​សុខភាព​ពិភពលោក​ ដែលបង្ហាញពី​សារសំខាន់នៃ​ការលើកឡើងពី​ “ការពិនិត្យ​ពិភាក្សា​អន្តរជាតិ​ដោយ​ឯកតោភាគី”របស់អូស្ត្រាលី ។

    អំពីរឿងនេះ ​លោក Zhao ​Lijian បាន​ថ្លែងថា ​សេចក្តី​ព្រាងច្បាប់នៃ​ការសម្រេចចិត្តគឺ​លើកឡើងអំពី​ការចាប់ផ្តើម​វាយតម្លៃក្នុង​ពេលដ៏សមរម្យ​តែមិនមែន​ធ្វើការពិនិត្យ​ពិភាក្សា​នោះទេ ​បានបញ្ជាក់ពី​តួនាទីដឹកនាំ​ជាគន្លឹះនៃ​អង្គការសុខភាព​ពិភពលោក​តែមិនមែន​ស្វែងរក​អ្វីផ្សេងទៀត​នោះទេ​ ​ដែល​តម្រូវឱ្យ​រំលឹកឡើងវិញ​និងបូកសរុបនូវ​បទពិសោធន៍​និងមេរៀននៃ​ការងារទប់ទល់​នឹងជំងឺឆ្លងក្នុង​វិស័យសុខាភិបាល​អន្តរជាតិ​ក្រោម​ការសម្របសម្រួល​នៃអង្គការសុខភាព​ពិភពលោក​តែមិនមែន​សំដៅចំពោះ​ប្រទេសណាមួយ​ដោយធ្វើ​ការស៊ើបអង្កេត​ដើម្បី​កំណត់​ទោស​នោះទេ​ ។ លោក​ស្នើឱ្យភាគីអូស្ត្រាលី​អានអត្ថបទ​ដើមដោយ​យកចិត្តទុកដាក់​ តែមិនមែនធ្វើ​ការសន្និដ្ឋាន​តាមទំនើង​ចិត្ត​នោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស