邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំពិភពលោកអំពាវនាវឱ្យបង្កើនតួនាទីដឹកនាំរបស់ WHO បណ្តាភាគីត្រូវរួមសាមគ្គីគ្នាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-19

2020-05-19 15:45:01 cri

      មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី ៧៣ ​បាន​​បើក​ធ្វើ​នៅ​ទីក្រុង​ហ្សឺណែវ ​ប្រទេស​ស្វ៊ីស​​កាលពី​ថ្ងៃទី ១៨ ខែ​ឧសភា​តាម​ប្រព័ន្ធ​វីដេអូ​។ ​​ថ្លែង​ក្នុង​​សុន្ទរកថា  ​បណ្តា​មេដឹកនាំ​​នៃ​ប្រទេស​​នានា​និង​ប្រធានអង្គការ​អន្តរជាតិ​ដែល​បាន​​ចូលរួម​កិច្ចប្រជុំ​ ​សុទ្ធតែ​បាន​អំពាវនាវ​ថា​  ​ត្រូវ​បង្កើន​​តួនាទី​ដឹកនាំ​​នៃ​អង្គការ​សុខភាព​ពិភពលោក ​ហើយ​ប្រទេស​ទាំងអស់​គួរ​រួម​សាមគ្គីគ្នា​ជា​ធ្លុង​មួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-19។

      លោក António Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែងថា   ​ជំងឺ​កូវីដ​-19 ​បាន​បញ្ជាក់​នូវ​ភាពទន់ខ្សោយ​នៃ​សង្គម​មនុស្សជាតិ​ ​ដូចនេះ​មនុស្សជាតិ​ចាំបាច់ត្រូវ​ភ្ញាក់រឮក​ឡើង​ ​រួម​សាមគ្គីគ្នា​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​មួយនេះ។

      លោក Bounkong Syhavong ​ប្រធាន​មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី ៧២ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ឡាវ​បាន​ថ្លែងថា  ​សុន្ទរកថា​របស់​លោកប្រធានរដ្ឋចិន ស៊ី ជីនភីង ​បាន​​ផ្តល់​នូវ​ជំនឿ​ចិត្ត​ដល់​មនុស្ស​ទាំង​អស់គ្នា ​។ ​លោក​កោតសរសើរ​​ទស្សនៈ​របស់​លោក ស៊ី ជីនភីង ​អំពី​ការកសាង​​សហគមន៍​រួម​ជោគ​វាសនា​ផ្នែក​សុខភាព​​មនុស្សជាតិ។

      ចំណែកឯ​លោក Matamela Cyril Ramaphosa  ​ប្រធាន​ផ្លាស់​​វេន​​​សម្ព័ន្ធ​អាហ្វ្រិក​ ​និង​ជា​ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង​បាន​បញ្ជាក់​សា​ជាថ្មី​ថា ​អាហ្វ្រិក​​​គាំទ្រ​​អង្គការ​សុខភាព​ពិភពលោក​ដោយ​​ពេញទំហឹង​  ​​ប្រឆាំង​ការ​បង្កើត​អង្គការ​សុខាភិបាល​អន្តរជាតិ​ថ្មី៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស