孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយកដ្ឋានអនុវត្តច្បាប់ខាងការចូលដែននិងគយរបស់សហរដ្ឋអាមេរិកអសមត្ថភាពក្នុងការគ្រប់គ្រង នាំឱ្យជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើនដែលត្រូវជាប់ឃុំឆ្លងជំងឺកូវីដ១៩

2020-05-18 16:15:15 cri

图片默认标题_fororder_1458512624

    តាម​ការផ្សាយដំណឹង​នៃក្រុមហ៊ុន​វិទ្យុផ្សាយ​សំឡេង ​Columbia ​របស់​សហរដ្ឋអាមេរិក​ដែលហៅកាត់ថា​ CBS ឱ្យដឹងថា ​មជ្ឈមណ្ឌល​ឃុំខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់របស់​សហរដ្ឋអាមេរិក​បានរកឃើញ​ករណីឆ្លង​ជំងឺកូវីដ១៩​ជាចង្កោម ។ ​នាយកដ្ឋាន​អនុវត្តច្បាប់​ខាងការចូល​ដែននិង​គយរបស់​សហរដ្ឋអាមេរិក​មិនសូវយកចិត្តទុកដាក់​រឿងជំងឺឆ្លង ​ហើយ​អសមត្ថភាព​ក្នុង​ការគ្រប់គ្រង ​បណ្តាលឱ្យ​អ្នកត្រូវ​ឃុំខ្លួន​ជាច្រើនឆ្លងជំងឺកូវីដ១៩ ។

图片默认标题_fororder_1592212733

图片默认标题_fororder_1943852993

    ការផ្សាយដំណឹង​ឱ្យដឹងថា ​តាមស្ថិតិនៃ​នាយកដ្ឋាន​អនុវត្តច្បាប់​ខាងការចូល​ដែននិង​គយរបស់​សហរដ្ឋអាមេរិក​គិតត្រឹម​ថ្ងៃទី៩ខែឧសភា​ឱ្យដឹងថា ​ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន២៧៩០៨នាក់ ​មាន​២០៤៥នាក់​បានទទួល​ការធ្វើតេស្ត​រកវីរុស​ ក្នុងនោះ ​មានមនុស្ស​ចំនួន៩៨៦​នាក់បានឆ្លង​ជំងឺកូវីដ១៩ ​។ ​នៅមាន​បុគ្គលិកនៃ​នាយកដ្ឋាន​អនុវត្តច្បាប់ខាង​ការចូល​ដែននិងគយរបស់​សហរដ្ឋអាមេរិក​ដែលធ្វើការងារ​នៅក្នុង​មជ្ឈមណ្ឌលឃុំខ្លួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ចំនួន​៤៤នាក់បាន​រកឃើញ​ឆ្លងជំងឺកូវីដ១៩​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស