魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញចិនចែករំលែកនិងផ្លាស់ប្តូរបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាមួយបុគ្គលិកពេទ្យនៅស៊ូដង់ខាងត្បូងនិងអ៊ូហ្គង់ដា

2020-05-18 14:32:35 cri

   

图片默认标题_fororder_中国专家同南苏丹、乌干达医护工作者分享交流抗疫经验

   នាពេល​ថ្មីៗនេះ ​អង្គការ ​UNAIDS ​សមាគម​វេជ្ជសាស្ត្រ​អ៊ូហ្គង់ដា​និង​សហព័ន្ធ​វេជ្ជបណ្ឌិត​ស៊ូដង់​ខាង​ត្បូង​បាន​រៀបចំ​ឡើង​សន្និសីទ​តាម​ប្រព័ន្ធ​វីដេអូ​មួយ​ដើម្បី​អញ្ជើញ​អ្នកជំនាញ​វេជ្ជសាស្រ្ត​ចិន​ឱ្យ​ចូលរួម​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​ការធ្វើរោគ​វិនិច្ឆ័យ​និង​ការព្យាបាល​ជំងឺឆ្លង​ជាដើម​ជាមួយ​សមភាគី​អ៊ូហ្គង់ដា​និង​ស៊ូដង់ខាងត្បូង។​

    នៅក្នុង​សន្និសីទ​តាមប្រព័ន្ធ​វីដេអូ​លើកនេះ ​លោក ​Wu ​Zunyou ​អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់គ្រង​ជំងឺ​នៃ​ប្រទេស​ចិន​បាន​ធ្វើ​បទបង្ហាញ​ពី​វិធានការ​បង្ការ​ខាង​សុខាភិបាល​សាធារណៈ​របស់​ប្រទេសចិន ​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង ​ការធ្វើរោគ​វិនិច្ឆ័យ​និង​បទពិសោធន៍​ព្យាបាល​ជំងឺ​ឆ្លង​នៅក្នុង​មន្ទីរពេទ្យ​ក្នុង​បរិបទ​ផ្ទុះ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ​ហើយ​បាន​ផ្លាស់ប្តូរ​មតិយោបល់​លើ​ការ​ធ្វើតេស្ត​រក​វីរុស​និង​ការបង្ការ​និង​ព្យាបាល​ដោយ​ឱសថ​ជាមួយ​បុគ្គលិក​ពេទ្យ​បរទេស​តាម​អនឡាញ។​

    ប្រធាន​សមាគម​វេជ្ជសាស្ត្រ​អ៊ូហ្គង់ដា​បាន​ថ្លែងថា ​ការផ្លាស់ប្តូរ​នេះ​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ការរៀនសូត្រ​ពី​ប្រទេសចិន​អំពី​វិធីសាស្រ្ត​ទប់ទល់​នឹង​ការរីករាលដាល​នៃ​កូវីដ​ ១៩ ​។​លោក​រំពឹងថា ​អាច​ចែក​រំលែក​ពី​បទពិសោធន៍​របស់​ចិន​ក្នុង​ការ​បង្ការ​ គ្រប់គ្រង​និង​ព្យាបាល​ជំងឺឆ្លង​ព្រមទាំង​វិធានការ​ឆ្លើយតប​និង​គ្រប់គ្រង​ខាង​សុខាភិបាល​សាធារណៈ​។​ប្រធាន​ស្តីទី​នៃ​សហព័ន្ធ​វេជ្ជបណ្ឌិត​ស៊ូដង់​ខាងត្បូង​បាន​លើកឡើងថា ​ការផ្លាស់ប្តូរ​តាម​ប្រព័ន្ធ​វីដេអូ​នេះ​គឺជា​ឱកាសពិសេស​មួយ​ដើម្បី​រៀនសូត្រ​ពី​អ្នកជំនាញ​វេជ្ជសាស្រ្តចិន ​ហើយ​រំពឹង​ទុក​ពី​ឱកាស​បែបនេះ​ទៀត​នាពេលអនាគត​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធន៍​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស