កាលពីថ្ងៃទី១៧ខែឧសភា អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងអំពីករណីដែលសហរដ្ឋអាមេរិកបានដាក់ចេញច្បាប់គ្រប់គ្រងការនាំចេញថ្មី ។
អ្នកនាំពាក្យរូបនេះថ្លែងថា ភាគីចិនបានមើលឃើញថា ភាគីអាមេរិកដាក់ចេញច្បាប់គ្រប់គ្រងការនាំចេញថ្មីដែលសំដៅចំពោះក្រុមហ៊ុន HUAWEI ។ ភាគីចិនប្រឆាំងជាដាច់ខាតចំពោះករណីនេះ ។ ភាគីអាមេរិកប្រើប្រាស់កម្លាំងជាតិ ប្រើបញ្ហាសន្តិសុខជាតិធ្វើលេស ចាត់វិធានការដូចជាការគ្រប់គ្រងការនាំចេញជាដើមដោយគ្មានហេតុផល ដើម្បីបន្តគាបសង្កត់សហគ្រាសរបស់ប្រទេសផ្សេងទៀត ។ វាជាការបំផ្លាញផលប្រយោជន៍របស់សហគ្រាសចិន បំផ្លាញផលប្រយោជន៍របស់សហគ្រាសអាមេរិក ហើយក៏បំផ្លាញផលប្រយោជន៍របស់សហគ្រាសប្រទេសផ្សេងទៀតដែរ ។
ភាគីចិនដាស់តឿនអាមេរិកឱ្យបញ្ឈប់ទង្វើខុសឆ្គងភ្លាម ហើយងាកមកបង្កបង្កើតលក្ខខណ្ឌមានអំណោយផលសម្រាប់សហគ្រាសធ្វើពាណិជ្ជកម្មនិងធ្វើកិច្ចសហប្រតិបត្តិការជាប្រក្រតី ។ ភាគីចិននឹងចាត់វិធានការដ៏ចាំបាច់ទាំងអស់ ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន ។