马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ឥណ្ឌានឹងបន្តអនុវត្តវិធានការបិទ​ប្រទេស​ពីរសប្តាហ៍ទៀតចាប់ពី​ថ្ងៃទី១៨​ខែ​ឧសភា​តទៅ

2020-05-18 15:27:55 cri

 

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌាបាន​ប្រកាស​កាលពី​រសៀលថ្ងៃ​ទី​១៧ខែ​ឧសភា​តាម​ម៉ោង​ក្នុង​តំបន់ថា ​នឹងបន្តអនុវត្តវិធានការបិទ​ប្រទេស​ពីរសប្តាហ៍ទៀត។ក្នុង​​អំឡុងពេលបិទ​ប្រទេស​ ​​ផ្លូវ​អាកាស ​ផ្លូវដែក​ ​​ផ្លូវ​ថ្នល់និង​រទេះភ្លើង​ក្រោមដីសុទ្ធតែនឹងបិទទាំងស្រុង។ភោជនីយដ្ឋាន​និង​សណ្ឋាគារមិនអាចធ្វើ​អាជីវកម្មនិង​ផ្តល់សេវាកម្មទេ។ការ​ដឹកជញ្ជូនអ្នក​ដំណើរ​ទៅមក​រវាង​រដ្ឋ​និង​រដ្ឋ​ត្រូវអាស្រ័យលើ​ការ​ពិគ្រោះពិភាក្សារវាង​រដ្ឋនិង​រដ្ឋ។

 

ក្នុងការបិទប្រទេស​លើក​នេះ ​សកម្មភាព​ក្រៅពី​សកម្មភាព​ហាមឃាត់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្ត​ទៅ​ធម្មតា។ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​ប្រកាស​នូវ​ប្រការ​លម្អិតពាក់​ព័ន្ធ​នឹង​ការ​បិទ​ប្រទេស​ជុំទី​៤​នៅ​ថ្ងៃ​ទី​១៨ខែ​ឧសភា។

អ្នកបកប្រែ:马小青
ប្លុកពិសេស