郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកត្រាំប្រធានាធិបតីអាមេរិកទទួលស្គាល់ថាអាមេរិកចាប់ផ្តើមសិក្សាស្រាវជ្រាវវ៉ាក់សាំងជំងឺកូវីដ១៩នៅថ្ងៃទី១១ខែមករាឆ្នាំ២០២០នេះ

2020-05-17 15:25:18 cri

 ថ្ងៃ​ទី​១៥​ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ លោក​ត្រាំ​ប្រធានាធិបតី​អាមេរិក​បាន​ថ្លែង​ថា អាមេរិក​បាន​ចាប់​ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​វ៉ាក់សាំង​ជំងឺកូវីដ​១៩​នៅ​ថ្ងៃ​ទី​១១​ខែ​មករា​ឆ្នាំ​២០២០ រំពឹង​ថាអាច​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ដំណាច់​ឆ្នាំ​នេះ។ ពេល​វេលា​ចាប់​ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​វ៉ាក់សាំងរបស់​អាមេរិក​បាន​ឆាប់​ជាង​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​នៅ​ពាក់​កណ្តាល​ខែ​មីនា​រយៈពេល​២ខែ។

      នៅ​ថ្ងៃ​ទី​១២​ខែ​មករា ប្រទេស​ចិន​បាន​ចែក​រំលែក​ព័ត៌មាន​អំពី​លំដាប់​ក្រុម​ហ្សែន​នៃ​វីរុស​កូវីដ​១៩​ជា​មួយ​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​បញ្ចេញ​សេចក្តី​ព្រមាន​ជូន​ចំពោះ​ពិភពលោក​ទាំង​មូល។

      ដោយ​មកពី​ភាព​អសមត្ថភាព​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង់​ជំងឺ​ឆ្លង បាន​ជា​អាមេរិក​ក្លាយ​ជា​តំបន់​កើត​មាន​ករណី​ជំងឺ​កូវីដ​១៩​ធ្ងន់​ធ្ងរ​បំផុត​លើ​ពិភពលោក ប៉ុន្តែ លោក​ត្រាំបែរ​ជា​ទម្លាក់​ទំនួល​ខុស​ត្រូវ​ឱ្យ​ប្រទេស​ចិន​ជាប់​រហូត ។

      តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាមេរិក​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា នៅ​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ករណី​សង្ស័យ​ជា​ជំងឺ​កូវីដ​១៩​នៅ​ខែ​មករា​ឆ្នាំ​នេះដែល​ឆាប់​ជាង​ពេល​ដែល​អាមេរិក​ប្រកាសជា​ផ្លូវ​ការ​នូវ​ករណី​ជំងឺ​កូវីដ​១៩​ដំបូង​រយៈពេល​២​ខែ។​ទិន្នន័យរបស់​រដ្ឋបាល​រដ្ឋ​ផ្លរីដា​បង្ហាញ​ថា នៅ​ខែ​មករា​និង​ខែ​កុម្ភៈមាន​មនុស្ស​១៧១នាក់​ត្រូវ​សង្ស័យ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ ក្នុង​នោះ ករណី​សង្ស័យមុន​គេ​បង្អស់ត្រូវ​រក​ឃើញ​នៅ​ថ្ងៃ​ទី​១​ខែ​មករា។ នៅ​ថ្ងៃ​ទី​៤​ខែ​ឧសភា​តាម​ម៉ោង​ក្នុង​តំបន់ រដ្ឋបាល​រដ្ឋ​ផ្លរីដា​បាន​លុប​ចោលព័ត៌មាន​អំពី​ករណី​សង្ស័យ​ចំនួន​១៧១​ករណីដែល​ត្រូវ​បង្ហោះ​លើ​វេបសាយរដ្ឋបាល​ បន្ទាប់​មក មន្រ្តី​សុខា​ភិបាល​នៃ​រដ្ឋ​ផ្លរីដា​ក៏​មិន​បាន​បក​ស្រាយអំពី​មូលហេតុ​លុប​ចោល​ព័ត៌មាន​ទាំង​នេះ​នោះ​ទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស