王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បេក្ខជនឈរឈ្មោះជាប្រធាន​នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ថ្លែង​ថា ជំងឺ Covid-19​ បានបង្ហាញយ៉ាង​លេចធ្លោនូវ​តួនាទី​គន្លឹះរបស់អង្គការ​សហប្រជាជាតិ

2020-05-17 15:52:57 cri

      ថ្ងៃទី ១៥ ខែ ឧសភា លោក Volkan Bozkir បេក្ខជនប្រធានឈរឈ្មោះជា​នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បាន​ថ្លែងក្នុង​កិច្ចសន្ទនា​តាម​​​វីដេអូជាមួយរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិថា ​ជំងឺ Covid-19 បានបង្ហាញ​យ៉ាង​លេចធ្លោនូវ​​​តួនាទីដ៏សំខាន់របស់អង្គការសហប្រជាជាតិនិងស្ថាប័នពាក់ព័ន្ធ​ក្នុងការទប់ទល់នឹង​ជំងឺ Covid-19  ​​។​​ ​​ជំងឺ Covid-19​ ​មិន​បែង​ចែកព្រំដែននិង​ពូជសាសន៍នោះទេ ​។ ការប្រយុទ្ធប្រឆាំងនឹងជំងឺ​ Covid-19​​ ​​​មិនត្រូវបណ្តាលឱ្យមានការបន្តុះបង្អាប់​កេរ្ត៍ឈ្មោះ មិនស្មើភាពគ្នា ​ឬ​អយុត្តិធម៌នោះឡើយទេ ។

      យោងតាមការរៀបចំ​ពាក់ព័ន្ធ លោក Bozkir ​នឹងត្រូវបានជាប់​ឆ្នោត​ជាប្រធានមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី ៧៥ ក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ​​​​​​​​នៅថ្ងៃទី ១២ ខែ មិថុនា ​ហើយនឹងចូលកាន់មុខតំណែងជាផ្លូវការនៅថ្ងៃទី ១៥ ខែ កញ្ញា​ ដែលមានអាណត្តិ​មួយឆ្នាំ ៕ 

អ្នកបកប្រែ:王幸
ប្លុកពិសេស