郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុន Fitch Ratings របស់អាមេរិកត្រូវបានអនុញ្ញាតឱ្យចូលក្នុងទីផ្សារវាយតម្លៃឥណទាននៃប្រទេសចិន

2020-05-15 14:59:48 cri

    ថ្ងៃទី ១៤ ខែ​ឧសភា ផ្នែក​គ្រប់​គ្រង​អាជីវកម្ម​នៃ​ធនាគារ​ប្រជាជន​ចិន​បាន​ចេញ​សេចកី្ត​ប្រកាស​ អនុញ្ញាត​ឱ្យ​ចុះ​បញ្ជី​​ក្រុម​ហ៊ុន​វាយ​តម្លៃ​ឥណទាន​ Fitch Ratings Bohua ដែល​ជា​ក្រុម​ហ៊ុន​វាយ​តម្លៃ​ឥណទានរបស់​​ក្រុមហ៊ុន​ Fitch Ratings ​អាមេរិកឱ្យ​ដំណើរ​ការ​អាជីវកម្ម​នៅ​ប្រទេស​ចិន ។ នៅថ្ងៃ​ដដែល សមាគម​ពាណិជ្ជករនៃ​​ទីផ្សា​រ​អន្តរ​ធនាគារ​នៃ​ប្រទេស​ចិន​ក៏​បាន​ចេញ​សេចកី្ត​ប្រកាស ទទួល​យក​ការ​ចុះ​បញ្ជី​​​របស់​ក្រុម​ហ៊ុន​​វាយ​តម្លៃ​ឥណទាន​ Fitch Ratings Bohua ដែល​អាច​ប្រកប​អាជីវកម្ម​វាយ​តម្លៃ​ប័ណ្ណ​បំណុល​មួយ​ចំនួន​ក្នុង​ទីផ្សារ​ប័ណ្ណ​បំណុល​អន្តរធនាគារចិន​ ។

    ការ​បើក​ចំហ​មុខ​របរ​វាយ​តម្លៃ​ឥណទាន​ជា​ចំណែក​សំខាន់​នៃ​ការ​បើក​ចំហ​មុខ​របរ​ហិរញ្ញវត្ថុ​របស់​ចិន​ចំពោះ​​បរទេស មានអំណោយ​ផល​​ដល់​ការ​​ជំរុញ​ឱ្យ​មុខ​របរ​វាយ​តម្លៃ​ឥណទាន​និង​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​កម្រិ​ត​កាន់​តែ​ខ្ពស់​និង​អភិវឌ្ឍ​ជាទៅ​រក​​អន្តរតូបនីយកម្ម​ ។ ក្រុម​ហ៊ុន​ Fitch Ratings អាច​ចូល​ក្នុង​ទីផ្សារ​វាយ​តម្លៃ​ឥណទាន​នៃ​ប្រទេ​សចិន​ គឺ​ជា​វិធានការ​មួយ​ទៀត​ដែល​ប្រទេស​ចិន​ពង្រីក​ការ​បើក​ចំ​ហ​ដោយ​ម្ចាស់ការ​នូវ​មុខរបរ​ហិរញ្ញវត្ថុចំពោះ​​បរទេស​ ហើយ​ក៏​ជា​ការ​អនុវត្ត​ជាក់​ស្តែង​នៃ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​នៅ​ដំណាក់កាល​ទី​មួយផង​ដែរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស